នាំប្អូនថ្លៃស្រីទៅចៀរជ័រកៅស៊ូ បែរជាចាប់រំលោភ ហើយចាក់១ពន្លាករបួសធ្ងន់
ខេត្តកំពង់ចាម ៖ បុរសជាបងថ្លៃម្នាក់ឈ្មោះ ភន ភឿន អាយុ៣០ឆ្នាំ រស់នៅភូមិខ្ទួយទី៣ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យថាចាប់រំលោភ ប្អូនថ្លៃស្រីវ័យ១៦ឆ្នាំ ថែមទាំងបានយកពន្លាក ចាក់ឲ្យរបួសធ្ងន់ទៀត ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកែងចំការកៅស៊ូ មុខរោងច្រកអ៊ុច អេង ស្ថិតនៅភូមិ អូរតាសេក ឃុំអូម្លូ ហើយនារីរងគ្រោះត្រូវ បានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបានបញ្ជូនបន្តទៅ សង្គ្រោះនៅរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់ឲ្យដឹងថា ប្អូនថ្លៃដែលរងគ្រោះមានទីលំនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ បានមកស្នាក់នៅជាមួយ នឹងបងស្រី ត្រូវជាប្រពន្ធរបស់ជនសង្ស័យ ដោយបានស៊ីឈ្មួលធ្វើជាកម្មករ ចៀរជ័រកៅស៊ូឲ្យគេ ដើម្បីរកប្រាក់មក ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់បន្តឲ្យដឹងទៀតថា នៅពេលដែលទៀបភ្លឺ ឈានចូលថ្ងៃទី២៥ មករា ជនសង្ស័យ និងប្អូនថ្លៃស្រីបានជិះម៉ូតូ១ គ្រឿងចេញពីផ្ទះ ដើម្បីទៅចៀរជ័រកៅស៊ូ ខណៈពេលដែល ជិះដល់ត្រង់ចំណុចផ្លូវកែងរោងចក្រ កៅស៊ូខាងលើ ស្រាប់តែបងថ្លៃបែរជា ចាប់រំលោភប្អូនថ្លៃស្រី ហើយថែមទាំង ចាក់១ពន្លាកត្រង់ដោះបណ្ដាលឲ្យរង របួសធ្ងន់ថែមទៀតផង ។
លោក សឿន ទិត អធិការរងនគរបាលស្រុកស្ទឹងត្រង់ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា ក្រោយពីហេតុការណ៍ កើតឡើង បងថ្លៃប្រុសបានបីប្អូនថ្លៃស្រីត្រឡប់មកដល់ផ្ទះ ដោយបានប្រាប់ប្រពន្ធរបស់ខ្លួនថានាងបានដើរដួល ទើបបណ្តាលឲ្យ ត្រូវរបួសបែបនេះ ហើយក៏ប្រញាប់ដឹកតាមរថយន្ត មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ហើយបងថ្លៃប្រុសបានគេច មកក្រៅបាត់ ដោយប្រាប់ថាទៅ រកលុយមកព្យាបាលរបួស ឲ្យប្អូនថ្លៃ ប៉ុន្តែពេលដែលប្រពន្ធទូរស័ព្ទទាក់ទង ម្តងប្រាប់ថា នៅកន្លែងនេះ ម្តងប្រាប់ថានៅកន្លែងនោះ ។ លុះនៅវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៥ មករា សមត្ថកិច្ចបានស្រាវជ្រាវដឹង និងតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ មន្ត្រីជំនាញក្រោមឱវាទ រហូតដល់ឈានចាប់បាន ជនសង្ស័យជាបងថ្លៃត្រង់ចំនុចក្បាលស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម ។
លោក សឿន ទិត អធិការរងនគរបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថា នៅពេលដែលបញ្ជូនប្អូនស្រី មកដល់ពេទ្យខេត្ត នារីរងគ្រោះ បានប្រាប់ពីហេតុការណ៍ដែលកើតឡើងថា បងថ្លៃប្រុសជាអ្នក ចាប់រំលោភសេពសន្ថវៈ ដោយមានទាំងឈាម បានហូរចេញពីប្រដាប់ភេទ ថែមទៀត ។
ជនសង្ស័យកំពុងតែត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!