បាញ់ប្លន់នៅស្រុកកណ្តាលស្ទឹងស្លាប់ម្នាក់និង របួស២នាក់បាត់បង់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ (update)
ខេត្តកណ្តាល៖ ក្រុមចោរប្លន់១ក្រុមមានគ្នា៣ប្រដាប់ដោយកាំភ្លេងខ្លី១ដើមនិង វែង១ដើមបានធ្វើ សកម្មភាពបាញ់ប្លន់ផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យស្លាប់ម្នាក់ក្រោយ បញ្ជូនទៅដល់មន្ទីរពេទ្យនិង ២នាក់ទៀតរង របួសធ្ងន់ត្រូវបានគេបញ្ជូនទៅ សង្គ្រោះជាបន្ទាន់ បាត់បង់គ្រឿងអលង្ការនិង លុយសរុបជាង១ម៉ឺនដុល្លារ ហេតុការ នេះកើតឡើងកាលពីវេលាម៉ោង១៩និង ១៥នាទីយប់ថ្ងៃទី ១៥ខែមករា ឆ្នាំ២០១៦ស្ថិតនៅក្នុង ភូមិត្រពាំងកក់ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះធួក ថៅវរ៉ា ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ(ស្លាប់)ពេលមកដល់ មន្ទីរពេទ្យ ទី២. ឈ្មោះសុខ ចន្ធូ ភេទស្រីអាយុ៥២ឆ្នាំ មុខរបរកម្មការីនីរោងចក្រ( របួសភ្លៅ ) ទី៣.ឈ្មោះឡាយ ធារ៉ាភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ (របួសជើង) ។ អ្នក ទាំង ០៣ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេប្រដាប់ដោយកាំភ្លើង២ដើម (ខ្លី០១ដើមនិង វែង០១ដើម ពុំស្គាល់ម៉ាក) ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់បាននាំគ្នាហូបបាយនៅ ក្នុងបន្ទប់ខាងក្រោមផ្ទះខណៈកំពុងរៀបហូប នោះស្រាប់តែឮ សំឡេង មនុស្សចូលមកពីក្រោយផ្ទះរួចជន រងគ្រោះដែលស្លាប់នោះបានស្ទុះទៅបើកទ្វារមើលស្រាប់តែជនសង្ស័យបានបាញ់ទម្លាយទ្វារ ចូលមក បណ្តាលឲ្យត្រូវចំពោះ ជនរង គ្រោះធ្លាយដេកដួលទៅនិងដី រួចជនសង្ស័យក៏ធ្លាក់ទ្វារទម្លាយចូលមករួច ក៏បាញ់ទៅលើជនរងគ្រោះ ២នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ ទើបពួកគាត់ នាំគ្នា កកូកកាយ យកទ្រព្យ សម្បត្តិអស់ទើបពួកគាត់ពួកគេ នាំគ្នាគេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋអ្នកជិតខាងបានជួយ ដឹកបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល់ជនរងគ្រោះម្នាក់បានស្លាប់ ក្រោយពី បញ្ជូនមកដល់មន្ទីរពេទ្យ ។ ក្នុងនោះដែរបាត់បង់ព្រទ្យសម្បត្តិ ផ្លាកទីន៤ជី ,មាស សរុប ៥.៥ តម្លឹង,ប្រាក់ដុល្លារ ២.៦០០$,ប្រាក់រៀល ២០ម៉ឺនរៀល ។
នគរបាល បានបន្តថា ក្រុមចោរប្លន់ទាំងនេះទោះបីជាយ៉ាងណាក៏ដោយនគរបាលយើងនិង ខិតខំស្រាវជ្រាវដើម្បីស្វែងរកអត្តសញ្ញាណនៃជនសង្ស័យនិង ឈានទៅ ដល់ការឃាត់ខ្លួនបានជាក់ជាមិនខានយកមកផ្តន្ទាទោសនិង យកមកបង្ហាញមុខជូនសាធារណជនឲ្យទាល់តែបានពីព្រោះបន្ទាប់ពីយើងធ្វើការស្រាវជ្រាវយើងអាច ស្វែងរកតម្រុយរបស់ជនសង្ស័យបានមួយចំនួនហើយដូច្នេះយើងនិង ខិតខំដុតដៃដុតជើងធ្វើយ៉ាងណាស្វែងរកមុខសញ្ញាទាំងឲ្យទាល់តែបានមិនទុកឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចដោយសារជន១ក្រុមនេះទេ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!