ក្មេងស្រីអាយុ៣ឆ្នាំ លង់ទឹកស្រះដាក់ព្រះភូមិស្លាប់ ខណៈឪពុកម្តាយទុកឲ្យនៅផ្ទះម្នាក់ឯង
ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្រះដាក់ព្រះភូមិស្លាប់ ខណៈឪពុកម្តាយជាប់រវល់រៀងៗខ្លួន ទុកកូនឲ្យនៅផ្ទះម្នាក់ឯង ដែលហេតុការណ៍មិនគួរឲ្យកើតមាននេះកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
លោក តេង ឡេង អាយុ៤៦ឆ្នាំ ត្រូវជាឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ថា រូបគាត់មានកូន៥នាក់ (ស្រីម្នាក់) មុនពេលកើតហេតុ គាត់ជាឪពុកបានយកគោទៅចងនៅឯវាលស្រែ ខាងក្រោយផ្ទះ ចំណែកប្រពន្ធជាប់រវល់យកបន្លែទៅលក់នៅឯទីផ្សារអន្លង់វែងថ្មី ដោយទុកកូនស្រីអាយុ៣ឆ្នាំ នៅផ្ទះម្នាក់ឯងរត់លេងកូនបាល់ ។
ឪពុកក្មេងស្រីរងគ្រោះបន្តថា នៅពេលគាត់ចងគោរួចក៏វិលមកផ្ទះវិញ ស្រាប់តែបាត់កូន ហើយដើររកមិនឃើញ ឃើញតែបាល់ ដែលកូនលេងនៅក្នុងទឹកស្រះដាក់ព្រះភូមិ ដែលមានជម្រៅ ជាង១ម៉ែត្រ គាត់ក៏បានចុះទៅរាវមើលស្រាប់តែប្រទះឃើញ កូនលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ហើយក៏បានរាយការណ៍ប្រាប់សមត្តកិច្ចឲ្យបានដឹង ។
លោកវរសេនីយ៍ត្រី ស៊ូ នូវ អធិការងនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា បន្ទាប់ពីបានទទួលបានព័ត៌មានរាយការណ៍ពីឪពុកម្តាយក្មេងរងគ្រោះថា កូនស្រីបានលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យឃើញថា ក្មេងស្រីរងគ្រោះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ហើយប្រគល់សពក្មេងទៅឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕
ADS-HERE
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!