ក្រសួងសុខាភិបាល ដាក់ចេញវិធានការណ៍ ទប់ស្កាត់វីរុស Zika

 
 

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានដាក់ចេញវិធានការណ៍ មួយចំនួន ដើម្បីទប់ស្កាត់ វីរុស Zika មិនឲ្យចម្លងមកលើ ប្រជាពលរដ្ឋខ្មែរ។

ខណៈវីរុនេះ កំពុងតែរីករាលដាល នៅប្រទេសមួយចំនួន ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

យោងតាម បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ CDC បានឲ្យដឹងថា វិធានការណ៍ទាំងនោះរួមមាន៖ ត្រូវពង្រឹងប្រព័ន្ធតាមដានជំងឺ, ធ្វើតេស្ត អ្នកសង្ស័យជំងឺ, អ្នកធ្វើការត្រឡប់មកពី អាហ្វ្រិក និង អាមេរិក បើសង្ស័យសូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពី ប្រវត្តិការធ្វើដំណើរ រឺទូរស័ព្ទមកលេខ ០១២ ៤៨ ៨៩ ៨១, ០៨៩ ៦៦ ៩៥ ៦៧។

សូមបញ្ជាក់ថា វីរុស Zika រកឃើញដំបូង នៅលើសត្វស្វា ក្នុងឆ្នាំ ១៩៤៧ និងលើមនុស្ស ក្នុងឆ្នាំ ១៩៥២ នៅប្រទេស Uganda នែទ្វីបអាហ្វ្រិក ។ បន្ទាប់មកជំងឺ នេះមានការ ផ្ទុះឡើងជារប៉េះរប៉ោះ នៅទ្វីបអាហ្រ្វិក អាមេរិក និង អាស៊ីប៉ាស៊ីហ្វិក ។

បច្ចុប្បន្ននេះ វីរុស Zika កំពុងរាត្បាតនៅប្រទេស ក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្តាល ការរាត្បាតនេះ រីកខ្លាំងឡើងបន្ទាប់ពីការទាត់បាល់ ពិភពលោកនៅប្រទេសប្រេស៊ីល ឆ្នាំ២០១៤៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម