ប៉ូលិស​បេតិកភណ្ឌ​ម្នាក់​​ ផឹក​ទឹកប្តូរ​និស្ស័យ ក្លាយជាឃាតករ​បាញ់​សម្លាប់​មិត្តភក្តិ

 
 

ខេត្តសៀមរាប ៖ មន្ត្រី​នគរបាល​បេតិកភណ្ឌ ​ប្រចាំការ​នៅ​ប៉ុស្តិ៍​មុខ​ប្រាសាទព្រះខ័ន​ម្នាក់ បាន​ផឹកស៊ី​ជាមួយ​មិត្ត​តាំងពី​ល្ងាច ដល់​កណ្តាលអធ្រាត្រ រហូត​ស្រវឹង​ទាស់សម្តី​គ្នា​បន្តិចបន្តួច រួច​ទាញ​កាំភ្លើង​អាកា​47​ស្វាយ​បត់ បាញ់​រះ​មក​លើ​មិត្តភក្តិ​ចំនួន​២​គ្រាប់ ត្រូវ​ចំ​ដៃស្តាំ​១​គ្រាប់ និង​ចំ​ទ្រូង​មក​ឆ្អឹងខ្នង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ជន​ដៃដល់​កំពុង​ត្រូវ​បាន​រត់គេច​ខ្លួន​។


ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​០៣ និង​៣៨​នាទី​ ថ្ងៃ​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​ខាងជើង​ ប្រាសាទព្រះខ័ន ស្ថិត​ក្នុងភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។


ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជា ភា​រុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​មិត្តភក្តិ​ជន​បង្ក មាន​ទីលំនៅ​ក្នុងភូមិ កើត​ហេតុ​​ខាងលើ ។ ចំណែក​ជន​បង្ក​ឈ្មោះ​សួរ គឹ​ម​សាន់ អាយុ​៣៥​ឆ្នាំ ជា​អនុសេនីយ៍ត្រី មាន​ទីលំនៅ​ក្នុងភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ។









ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម