មិនគួរសោះ ! ប៉ូលិសជិះម៉ូតូស្ពាយកាំភ្លើង ត្រូវចោរ៣នាក់ប្លន់យកម៉ូតូ
រាជធានីភ្នំពេញ ៖ ក្រុមចោរ៣នាក់បានភ្ជង់មន្ត្រីប៉ូលិសម្នាក់ដែលកំពុងជិះម៉ូតូស្ពាយកាំភ្លើងប្លន់ យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងប្រមាណជា៧ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខ ខ្លោងទ្វារវត្តកំពែង ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង ឡា ជាមន្ត្រីប៉ូលិស ហើយម៉ូតូដែលត្រូវចោរប្លន់យកទៅ បាត់នោះម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BR-538 ។
ប្រភពបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុមន្ត្រីប៉ូលិសរងគ្រោះបានជិះម៉ូតូចេញពី ម្តុំទួលពង្រមកយាម ប្រចាំការនៅការដ្ឋាន មួយកន្លែងក្បែរកន្លែង កើតហេតុដោយមាន ស្ពាយកាំភ្លើង១ដើមផង ខណៈមកដល់ កន្លែងកើតហេតុជិតការដ្ឋាន ស្រាប់តែលេច មុខជនសង្ស័យ៣នាក់ប្រដាប់ ដោយកាំភ្លើងចេញមក ស្ទាក់ភ្ជង់ ហើយបាញ់គំរាមជាច្រើនគ្រាប់ ប្លន់យកម៉ូតូទៅ បាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចទាំងប៉ូលិសទាំងអាវុធហត្ថជាច្រើននាក់បានចុះទៅ អន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ប៉ុន្តែក្រុមចោរ បានគេចខ្លួនបាត់អស់ទៅហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!