កូនក្រមុំ រត់ចោល រោងការ ក្នុងថ្ងៃសូត្រមន្ត បានត្រឡប់មក ក្រាបសំពះ សុំទោស ម្តាយ និងឪពុក(UDATE)
កំពង់ឆ្នាំង៖ កូនក្រមុំវិចបង្វិច រត់ចោលរោងការ នៅភូមិចារថ្មី ឃុំអណ្ដងស្នាយ ស្រុករលាប្អៀរ បានត្រឡប់មកវិញហើយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ កូនក្រមុំដែល រត់ចោលរោងការ ក្នុងថ្ងៃសូត្រមន្ត បានវិលត្រឡប់មកក្រាបសំពះសុំទោសម្តាយ និង ឪពុករបស់ខ្លួន បន្ទាប់ពីកូនក្រមុំរូបនេះ បានគេចខ្លួនអស់រយៈពេល៣ថ្ងៃ ទៅជាមួយ និងគូកំណាន់របស់ខ្លួននោះ ។
ស្ត្រីឈ្មោះផាន់ សិរី អាយុ៣៩ឆ្នាំត្រូវជាម្តាយ បានរៀបរាប់អោយដឹងថា ក្រោយពីសារព័ត៌ ក្នុងស្រុកបានចុះផ្សាយពីការបាត់ខ្លួនកូនស្រី ដែលជាកូនក្រមុំត្រៀម ចូលរោងការនោះ កូនស្រីរបស់គាត់បាន ត្រឡប់មកដល់វិញហើយ បន្ទាប់ពីគាត់បានអំពាវនាវ ដល់កូនអោយត្រឡប់មកផ្ទះ ដោយមិនប្រកាន់ទោសពៃ។
ស្ត្រីជាម្តាយបានប្រាប់ទៀតថា កាលពីថ្ងៃទី២៥ ខែមករា វេលាម៉ោងជាង៧ព្រឹក កូនស្រីរបស់គាត់បានមកក្រាបសុំទោស ពីកំហុសឆ្គងរបស់ខ្លួនដែល ប្រព្រឹត្តខុសកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥កន្លងទៅ ដោយបានរត់ចោលរោងការ ។
នៅចំពោះមុខម្តាយ កញ្ញា សុខសិរីវឌ្ឍន៍ ដែលកូនក្រមុំ បានគេចខ្លួនថ្ងៃចូលរោងការនោះ បានក្រាបសំពះសុំទោស ដោយក្តីអាណិតមេត្តាពីម្តាយ និង ឪពុក អំពីទង្វើដែលមិនគួរ គប្បីធ្វើអោយ ញាតិផងគេស្តីថា ។ មូលហេតុដែលនាង រត់ចោលរោងការ គឺដោយសារតែនាងមាន ទំនាក់ទំនងស្នេហ៍ជាមួយនឹង បុរសឈ្មោះ ទក នេះទើបនឹងបានរយៈ ពេលជាង១ខែប៉ុណ្ណោះ ហើយបានស្រឡាញ់គ្នា ហើយក៏បានសម្រេចចិត្ត រត់ចោលរោងការតែម្តង ។
ក្នុងរយៈពេល៣ថ្ងៃដែលកូនស្រីរបស់គាត់ដែលរត់ចោល រោងការនោះគឺបាន ទៅជាមួយនឹងបុរសម្នាក់ ឈ្មោះ ទក ហៅយ៉ា ដែលជាអ្នកធ្វើការនៅរោងចក្រ អឹម និង វ៉េជាមួយគ្នា ដែលក្នុងអំឡុងពេលនោះនាង(កូនស្រី) បានទៅភ្នំពេញ ។
ម្តាយកូនក្រមុំបានប្រាប់ទៀតថា គាត់មិនប្តឹងផ្តល់ ចំពោះបុរសឈ្មោះទក ហៅយ៉ា នោះទេ ដោយគ្រាន់តែសម្រុះសម្រួលគ្នា អោយបុរសដែលនាំ កូនស្រីចេញថ្លៃបណ្តាការ ដែលកូនកម្លោះប្រគល់ ជូនគាត់ចំនួន២០០០ដុលា្លរប៉ុណ្ណោះ ហើយនឹងរកពេលវេលាសម ស្របណាមួយដើម្បីរៀបចំផ្សំផ្គុំ កូនស្រីរបស់គាត់ ជាមួយនឹងបុរសឈ្មោះទក ដែលនាំកូនគាត់ចេញពីរោងការ ។
ស្ត្រីនេះបានប្រាប់ទៀតថា ចំណែកឯកភាគីកូនកំលោះដែលត្រៀមខ្លួនជាស្រេចសម្រាប់ ចូលរោងការនោះ ក៏មិនបានប្តឹងផ្តល់អ្វីដែរ គ្រាន់តែទាមទារ នូវជំនូនបណ្តាការដែល ប្រគល់ចំនួន២០០០ដុល្លារ តែប៉ុណ្ណោះ។





ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!