ព្រះសង្ឃព្រះជន្ម៦៩វស្សា ដែលអ្នកវិទ្យាសាស្ដ្រ ដាក់ព្រះនាមថា ជាមនុស្សដ៏សប្បាយរីករាយបំផុត នៅក្នុងលោក បានប្រាប់ពីអាថ៌កំបាំងក្នុង ការធ្វើឲ្យសប្បាយចិត្ដ ដោយចំណាយ ១៥នាទីជារៀងរាល់ថ្ងៃ
ទីបេ៖ តើអ្នកណា ដែលជាមនុស្សដ៏សប្បាយរីករាយបំផុត នៅក្នុងពិភពលោកនេះ? ប្រសិនជាអ្នកស្រាវជ្រាវ នៅក្នុង ហ្គូលហ្គល (Google) នោះអ្នកនឹងឃើញឈ្មោះ Matthieu Ricard នៅពីលើគេ។
ព្រះសង្្ឃទីបេមួយអង្គ ដែលមានព្រះនាម Matthieu Ricard ព្រះជន្ម ៦៩វស្សា ដែលមានដើមកំណើតពី ប្រទេសបារាំង ត្រូវបានអ្នកវិទ្យាសាស្ដ្រ ដាក់ព្រះនាមថា "មនុស្សដ៏សប្បាយរីករាយបំផុត នៅក្នុងពិភពលោក"។ នេះដោយសារតែព្រះអង្គ បានចូលរួមក្នុងវគ្គសិក្សា ការតាំងសមាធិខួរក្បាល អស់ពេល ១២ឆ្នាំ ដែលដឹកនាំដោយសាស្ដ្រាចារ្យ ឈ្មោះ Richard Davidson ជាអ្នកជំនាញផ្នែកវិទ្យាសាស្ដ្រប្រព័ន្ធប្រសាទ នៅសាកលវិទ្យាល័យ Wisconsin របស់សហរដ្ឋអាមេរិក។ នៅក្នុងនោះ លោកសាស្ដ្រាចារ្យ Richard Davidson បានដាក់ឧបករណ៍ចាប់សញ្ញា ២៥៦ ឧបករណ៍នៅលើព្រះកេស ព្រះអង្គ Ricard និងប្រទះឃើញថា ការគិតរបស់គាត់ មានពន្លឺមិនធម្មតា។
យ៉ាងណាមិញ ព្រះអង្គ Ricard ដែលពេលខ្លះ តាំងសម្មាធិពេញមួយថ្ងៃ ដោយមិនមានភាពធុញទ្រាន់ នោះ បានសារភាពថា ព្រះអង្គជាទូទៅ គឺជាមនុស្សសប្បាយរីករាយ និងព្រះអង្គបានណែនាំថា ប្រសិនជាអ្នកចង់សប្បាយចិត្ដ អ្នកត្រូវមានចិត្ដមេត្តា ដែលនោះមិនត្រឹមឲ្យអ្នកសប្បាយចិត្ដនោះទេ ប៉ុន្ដែអ្នកក៏ធ្វើឲ្យអ្នកដទៃ រឹតតែចូលចិត្ដអ្នកផងដែរ។
បន្ថែមពីនោះ អ្វីដែលជាគន្លឹះសំខាន់ គឺអ្នកត្រូវចំណាយពេល ១៥នាទីក្នុងមួយថ្ងៃ គិតពីរឿងដែលសប្បាយចិត្ដ។ ជាធម្មតា នៅពេលដែលអ្នកមាន បទពិសោធន៍នៃអារម្មណ៍សប្បាយរីករាយ សុភមង្គល នោះអ្វីដែលកើតឡើងនៅ ខាងមុខនឹងធ្វើ ឲ្យអ្នករំកិលទៅ រកការគិតវិជ្ជមាន។ មួយវិញទៀត បើសិនជាអ្នកអាចធ្វើ បានរៀងរាល់ថ្ងៃ នោះ ២សប្ដាហ៍ក្រោយមក អ្នកនឹងទទួលលទ្ធផលថា មានអារម្មណ៍វិជ្ជមាននៅក្នុងការគិត របស់អ្នកជាក់ជាមិនខាន។
នេះបើតាមការសិក្សារបស់ សាស្ដ្រាចារ្យ Richard Davidson ជាអ្នកផ្នែកវិទ្យាសាស្ដ្រប្រព័ន្ធប្រសាទ ក៏បានបញ្ជាក់ដែរថា ប្រសិនជាតាំងសមាធិ បាន ២០នាទីក្នុងមួយថ្ងៃ នោះមនុស្សទាំងឡាយ នឹងកាន់តែ មានអារម្មណ៍ថា សប្បាយរីករាយ និងមានគំនិតវិជ្ជមានច្រើន៕
ព្រះសង្្ឃទីបេមួយអង្គ ដែលមានព្រះនាម Matthieu Ricard វ័យ ៦៩ឆ្នាំ
*សូមទោសទុកជាមុន ប្រសិនជាប្រើពាក្យពេចន៍ខុសឆ្គងទាំងឡាយ!
ប្រភពពី៖ បរទេស
ដោយ៖ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!