សាហាវ! ករណីប្លន់នៅស្រុកកំរៀង គ្រាន់តែបើកទូដែក ឱ្យមិនទាន់ បាញ់ប្រហារស្លាប់១ និងរបួស២នាក់
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនមិនស្គាល់មុខចំនួន៥នាក់ប្រដាប់ដោយ កាំភ្លើងវែង-ខ្លី៣ដើម បានសម្រុក ចូលប្លន់ផ្ទះអ្នកលក់ចាប់ ហួយមួយកន្លែង ស្ថិតនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ មករា ២០១៦ ដោយត្រូវក្រុមចោរបាញ់ ចំនួន៨គ្រាប់ បណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់ម្នាក់ និងរបួស២នាក់ ខណៈប្រើឱ្យបើក ទូដែកមិនចេញ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះភាង ភុន ភេទប្រុស អាយុ៥៤ឆ្នាំ រីឯ២នាក់ទៀត ដែលរបួសម្នាក់ឈ្មោះកូយ សេងលី ភេទប្រុស អាយុ៥២ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉េង ផុន ភេទប្រុស ។
បើតាមសាច់ញាតិម្ចាស់ផ្ទះម្នាក់ឱ្យដឹងថា ដោយសារតែពួកគាត់មានការភ័យតក់ស្លុតពេក ទើបរកលេខ សំងាត់ទូដែកមិនឃើញ ទើបត្រូវក្រុមចោរបាញ់តែម្តង ។ ក្រោយពីបាញ់សម្លាប់ហើយ ក្រុមចោរទាំងនោះ ប្រមូលយកយកខ្សែ.កប្លាទីន១ខ្សែ ទម្ងន់១ដំឡឹង, ចិញ្ចៀនប្លាទីន១វង់ ទម្ងន់៣ជី ហើយគេចខ្លួនដោយសុវត្ថិភាព ។ បន្តិចក្រោយមក ទើបគេឃើញ សមត្ថកិច្ចចុះទៅ ដល់កន្លែងកើតហេតុ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!