ចោរចូលប្លន់ផ្ទះលក់ពូកផ្អើលទាំងព្រឹក អស់ប្រាក់៧ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួន
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងនៅ មុននេះបន្តិចថា មានករណីចោរចូល ប្លន់ផ្ទះលក់ពូកមួយកន្លែង បណ្តាលឱ្យស្ត្រីម្ចាស់ផ្ទះរងរបួស បែកក្បាល រួចប្រមូលយកប្រាក់អស់ចំនួន៧ពាន់ដុល្លារ និងគ្រឿងអលង្ការមានខ្សែ.ក ខ្សៃដៃមាស៥ជី កាលពីវេលាម៉ោង ៧និង២៥នាទីព្រឹកថ្ងៃទី២៨ មករា ២០១៦ នេះ ស្ថិតនៅផ្ទះលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះ ឈ្មោះ ចាប សុគន្ធា អាយុ៣៣ឆ្នាំ មុខរបរលក់ពូកស្នាក់នៅកន្លែងកើតហេតុខាងលើ ត្រូវចោរប្លន់ចាប់វាយនិងចាប់ក្បាល បោកផ្ទុបនឹងឥដ្ឋរងរបួស បែកក្បាលសន្លប់ស្តូកស្តឹង ខណៈពេលប្តីរវល់ ជូនកូនទៅសាលារៀននៅផ្ទះតែម្នាក់ឯង ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ជនល្មើសមានតែម្នាក់ឯងដោយធ្វើជាចូលទៅទិញពូក ឃើញឱកាសស្ងាត់ក៏ធ្វើសកម្មភាព ដោយស្ទុះទៅចាប់ស្ត្រី ម្ចាស់ផ្ទះវាយ និងចាប់ក្បាលបោកផ្ទុបទៅនឹងឥដ្ឋ បែកក្បាលសន្លប់នៅនឹងកន្លែង រួចជនល្មើសចូលទៅរើកកាយ ក្នុងផ្ទះយកប្រាក់អស់ចំនួន ៧ពាន់ដុល្លារ និងគ្រឿងអលង្ការ មានខ្សែ.ក ខ្សៃដៃមាស៥ជី រត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរផ្ទះ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!