ឃាត់ខ្លួន សង្ឃក្លែងក្លាយ ដើររ៉ៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋ នៅស្រុកបរិបូរណ៍ (មានវីដេអូ)
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់តាំងខ្លួនជាតាបសផង ជាសង្ឃផង ដើររ៉ៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ តាមដងផ្លូវ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរស្រុកបរិបូរណ៏ ចាប់ឃាត់ខ្លួនសួរនាំ ទើបដឹងថា ជាសង្ឃក្លែងក្លាយ ហើយក៏ចាប់ដោះស្បង់ចីវរចេញធ្វើការអប់រំ និងបានឱ្យត្រឡប់ទៅវិញ ដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ធ្វើឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ឋសាសនាចាប់ពីពេលនេះតទៅ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៨ មករា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំបន្លៃ ស្រុកបរិបូរណ៍ ។
លោក ថោង មាឃ ប្រធានការិយាល័យធម្មការស្រុកបរិបូរណ៏ បានឱ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍ថា មានសង្ឃមួយអង្គគ្រងស្បង់ចីវរ តែគ្មានកោសក់ ដើរបិណ្ឌបាតបច្ច័យតាមដងផ្លូវ ពេលនោះលោក និងលោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៏ រួមនឹងកងរាជអាវុធហត្ថស្រុក បានទៅនាំខ្លួនសង្ឃអង្គនោះមកសាកសួរនៅវត្តពន្លៃ ដោយឱ្យព្រះគ្រូចៅអធិការវត្ត និងជាមន្ត្រីសង្ឃ ព្រះនាម កង សារ៉ុន ធ្វើការសាកសួរ ។
លោកបានបន្តថា ក្រោយពីសាកសួរ គឺសង្ឃអង្គនោះគ្មានលិខិតសម្គាល់អ្វីទាំងអស់ ឈ្មោះ ឈុំ សូរិយពល្លៈ អាយុ៣៧ឆ្នាំ មានម្តាយឈ្មោះ វណ្ណា នៅភូមិអណ្តូងស្នាយ
ស្រុករលាប្អៀរ ។ សង្ឃក្លែងក្លាយរូបនោះម្តងថា និមន្តបិណ្ឌបាត យកបច្ច័យកសាងវត្ត ម្តងថា យកបច្ច័យឱ្យម្តាយ ម្តងថា ខ្លួនជាសអង្ឃ និងម្តងទៀតថា ខ្លួនជាតាបស្ស ហើយថា ខ្លួនដើរពេញស្រុកខ្មែរ គ្មានអ្នកណាឃាត់ឡើយ ។
មន្ត្រីសង្ឃស្រុក បានមានសង្ឃដីកាបន្តថា បើជាសង្ឃពិតប្រាកដ មិនបិណ្ឌបាតបច្ច័យតាមទីសាធារណៈបែបនេះទេ មើលតាមលក្ខណៈ គឺគ្មានត្រង់ណាបញ្ជាក់ថាជាសង្ឃពិតប្រាកដសោះ សូម្បីការគ្រងស្បង់ក៏មិនមែនស្បង់ចីវររបស់សង្ឃដែរ គ្មានសំពត់ងូត គ្មានស្បង់ចីវរត្រឹមត្រូវ តែគ្របតណ្តប់ដោយក្រណាត់ជ្រលក់ពណ៌លឿងទៅវិញ ថែមទាំងទុកសក់វែងទៀត បើហៅថា តាបស ក៏មិនត្រូវ ព្រោះតាបស ស្លៀកស ពាក់ស ។ ដោយសារតែយល់ថា ជាមនុស្សក្លែងធ្វើជាសង្ឃបែបនេះ ទើបព្រះគ្រួចៅអធិការវត្ត ប្រគល់បុរសក្លែងធ្វើសង្ឃដើរបិណ្ឌបាតបច្ច័យរូបនោះទៅឱ្យសមត្ថកិច្ចដោះស្បង់ក្លែងក្លាយនោះចេញ ហើយឱ្យស្លៀកពាក់ខោអាវធម្មតា ដោយមិនយកទោសពៃអ្វីឡើយ តែបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនាំឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ឋសាសនានេះតទៅទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!