ប្រតិបត្តិការក្តៅ រកឃើញឈើជាង៣ពាន់ម៉ែត្រគូប នៅត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្លាំងសមត្ថកិច្ចចម្រុះបានចេញប្រតិបត្តិការ ដូចផ្លេកបន្ទោរ ដោយបានធ្វើឡើងចាប់តាំងពីរសៀលថ្ងៃទី១៥ ខែមករា បន្តរហូតមកដល់ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ដោយបានចុះទប់ស្កាត់ការរត់ពន្ធឈើប្រណីត ចេញទៅប្រទេសវៀតណាម តាមច្រកសំខាន់ៗនៅក្នុងស្រុកមេមត់ ហើយក៏បានចុះឆែកឆេរឃ្លាំងស្តុកឈើ បានបន្តបន្ទាប់ចំនួន៣កន្លែង នៅស្រុកមេមត់២កន្លែង និងនៅស្រុកអូររាំងឪ១កន្លែង ដោយរកឃើញឈើ ជាង៣ពាន់ម៉ែត្រគូប ។
លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា នៅក្នុងប្រតិបត្តិការក្តៅនេះ រូបលោកនិងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះឆែកឃ្លាំងស្តុកឈើប្រណីត របស់លោកឧកញ៉ា អុល នៅឃុំត្រមូង ស្រុកមេមត់ រកឃើញឈើជាង៣ម៉ែត្រគូប ដោយមានច្បាប់ដឹកជញ្ជូនពីរដ្ឋបាលព្រៃឈើ ។ ហើយក៏បានបន្តមកឆែកឆេរនៅឃ្លាំងស្តុកឈើមួយកន្លែងទៀត នៅបុសតា កុក ឃុំដារ ស្រុកមេមត់ របស់ឧកញ៉ា ខ្នា បានរកឃើញបរិមាណឈើជាង២០០០ម៉ែត្រគូប មានច្បាប់មួយផ្នែកធំ ។
លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្តឲ្យដឹងទៀតថា បន្ទាប់មកក៏បានចុះទៅឆែកឃ្លាំងរបស់ឧកញ៉ា ថៃ នៅស្រុកអូររាំងឪ ក៏បានឃើញឈើជាច្រើនដែរ ដោយមានមន្ត្រីសមត្ថកិច្ច និងអាវុធហត្ថយាមប្រចាំការមើលទីនោះ រក្សាឈើនៅនឹងកន្លែង ដើម្បីរង់ចាំសេចក្តីសម្រេចពីថ្នាក់ជាតិ ។ លោកថា ប្រតិបត្តិការទប់ស្កាត់ការត់ពន្ធឈើ ចេញទៅវៀតណាមមិនទាន់ត្រូវបានបញ្ចប់នោះទេ ប្រសិនបើមានសេចក្តីរាយការណ៍ពីមូលដ្ឋានណាមួយ មានបង្កប់ឈើប្រណីត រូបលោកនឹងដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យមើលបន្តទៀត ។ ដោយច្រកសំខាន់ៗក្នុងនោះមានដូចជា ច្រកទន្លេចាម ច្រកចាន់មូល ច្រកដូនរ័ត្ន ច្រកដូង៧ដើម ត្រូវបានដាក់កម្លាំងនគរបាល និងអាវុធហត្ថ យាមប្រចាំការទាំងយប់ទាំងថ្ងៃ ហើយក៏មិនឃើញមានរថយន្តដឹកឈើប្រណីតរបស់ឈ្មួញណាម្នាក់ចេញដែរ ។
សមត្ថកិច្ចមួយរូបបានបង្ហើបឲ្យដឹងដែរថា ចំពោះឃ្លាំងស្តុកឈើនៅភូមិបេង ឃុំដារ ស្រុកមេមត់ មានប្រភេទឈើជ្រុងប្រភេទលេខ១ ឈើមូលប្រភេទលេខ១ និងឈើប្រណីត (ធ្នង់និងនាងនួន)មានបរិមាណសរុប៧.៣២០ដុំ ស្មើនឹងជាង២០០០ម៉ែត្រគូប មានលិខិតអនុញ្ញាតដឹកជញ្ជូនអនុផល ព្រៃឈើចំនួន១០៤ប៉េសេ ស្មើនឹង១៨២៦ម៉ែត្រគូប ។ ចំណែកឃ្លាំងនៅភូមិសុក្រំជ្រុំ ឃុំគង់ជ័យ ស្រុកអូររាំងឪវិញរបស់លោកឧកញ៉ាម្នាក់ រកឃើញមានបរិមាណឈើ៣០៩០៦សន្លឹកនិងដុំ ស្មើនឹង១០៣៨ម៉ែត្រគូបជាង ក្នុងនោះមានលិខិតដឹកជញ្ជូនពីអនុផលព្រៃឈើ៧៣ប៉េសេ ស្មើនឹងជាង៩៥១ម៉ែត្រគូប ឈើទាំងនេះត្រូវបានស្ថិតនៅក្រោមការយាមរបស់សមត្ថកិច្ច ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!