តារាចម្រៀងស្រីអង់គ្លេស នាង Rita Ora ថតស្រាតល្វែងលើ ដាក់លើគ្របមុខ ទស្សនាវដ្តីបារាំង

 
 

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី សញ្ជាតិអង់គ្លេស វ័យ២៥ឆ្នាំ នាង Rita Ora បានថតស្រាតល្វែងលើ បង្ហាញដើមទ្រូង ដ៏គួរឲ្យគយគន់ ដាក់លើគ្របមុខ ទស្សនាវដ្តីបារាំង ដែលមានឈ្មោះថា «Lui Magazine»។

រូបថតស្រាតល្វែងលើ របស់នាង Rita Ora នោះ ត្រូវបានថត ដោយអ្នកជំនាញថតរូប សញ្ជាតិអាមេរិក វ័យ៥០ឆ្នាំ គឺលោក Terry Richardson។

បើតាមរូបថតស្រាតល្វែងលើនោះ បានបង្ហាញឲ្យឃើញ នាង Rita Ora ពាក់អាវពណ៌ខៀវ ដោយនាងបាន ហែកអាវ បង្ហាញដើមទ្រូង ដ៏គួរឲ្យគយគន់ របស់នាង និង ស្លៀកសំពត់ខ្លី ពណ៌ខ្មៅ យ៉ាងសិចស៊ី ជាមួយនឹង ការតុបតែង បែបទាន់សម័យ មើលទៅពិតជា គួរឲ្យទាក់ទាញ មែនទែន។

គួរបញ្ជាក់ផងដែរថា នាង Rita Ora គឺជាតារាចម្រៀង និងសម្តែងស្រី ដ៏ល្បីម្នាក់ ហើយកាលពីឆ្នាំ២០១២ កន្លងទៅនេះ អាល់ប៊ុមចម្រៀង ឈ្មោះ «Ora» របស់នាង បានឈរ នៅលំដាប់ថ្នាក់ លេខ១ នៅចក្រភពអង់គ្លេស ទៀតផង៕


រូបថតស្រាតល្វែងលើ របស់នាង Rita Ora 





នាង Rita Ora


លោក Terry Richardson

ខាងក្រោមនេះ គឺជាបទចម្រៀង ដ៏ពិរោះមួយបទ ពីនាង Rita Ora

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម