ភ្ញាក់ផ្អើលខ្លាំង! នារីម្នាក់ ប្រកាសលក់ផ្ទះ​ ដែលល្បីថាមាន ខ្មោចលងសាហាវបំផុត ព្រោះតែទ្រាំលែងបាន

 
 

អង់គ្លេស៖ ថ្មីៗនេះ មានមនុស្សជាច្រើន បង្ហាញពីការចាប់អារម្មណ៍ យ៉ាងខ្លាំងជុំវិញ ករណីមួយដែល នារីម្នាក់បានធ្វើការ ប្រកាសលក់ផ្ទះរបស់ខ្លួន ដែលជាផ្ទះល្បី ថាមានខ្មោចលងខ្លាំងបំផុត ក្នុងប្រទេសអង់គ្លេស ព្រោះតែទ្រាំ លែងបាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្ទះមួយល្បីថាមាន ខ្មោចលងសាហាវៗបំផុត ដែលស្ថិតនៅលើផ្លូវ St. Osyth ក្នុងទីក្រុង Essex របស់ប្រទេសអង់គ្លេស ត្រូវបាននារីជាម្ចាស់ផ្ទះ ដែលមានឈ្មោះថា Vanessa Mitchell អាយុ៤៣ឆ្នាំ សម្រេចចិត្តដាក់លក់ហើយ ក្រោយពីនាងបានរើមកនៅទីនេះ កាលពីឆ្នាំ២០០៤។




Vanessa កំពុងនៅក្នុងផ្ទះរបស់ខ្លួន ដែលជាផ្ទះមួយល្បីថា មានខ្មោចលងសាហាវបំផុត

មូលហេតុដែលធ្វើឲ្យ Vanessa សម្រេចដាក់លក់ផ្ទះរបស់នាង ក្រោយពីរស់នៅបាន ជាង១១ឆ្នាំនេះ គឺដោយសារតែនាង មិនអាចទ្រាំទ្រនឹងការ លងបន្លាច ធ្វើបាបពីសំណាក់ ព្រលឹងខ្មោចដែលវិលវល់នៅក្នុងផ្ទះនោះបានតទៅទៀត។ ជាមួយគ្នានេះដែរ Vanessa ក៏បាននិយាយថា “ខ្ញុំជឿថាផ្ទះមួយនេះ គឺត្រូវបណ្តាសា ព្រោះថាតាំងពីខ្ញុំចូល មករស់នៅទីនេះ ខ្ញុំតែងតែឮសម្លេង និងរូបរាងចម្លែកៗ គួរឲ្យខ្លាចច្រើន រាប់មិនអស់”។

Vanessa បានបញ្ជាក់បន្ថែមទៀតថា “ខ្ញុំអាចចាំបានថា អំឡុងពេលដែល ខ្ញុំពរពោះកូនរបស់ខ្ញុំ ពេលនោះខ្ញុំបានឃើញ រូបរាងព្រលឹងខ្មោច គួរឲ្យខ្លាចជាច្រើន ម្យ៉ាងវិញទៀតខ្ញុំក៏ធ្លាប់ត្រូវបានខ្មោចទាំងនោះ រុញនិងច្រាន ឲ្យដួលជាច្រើនលើកផងដែរ។ លើសពីនេះទៀត ខ្ញុំក៏ឧស្សាហ៍ឃើញនូវ ស្នាមឈាមប្រឡាក់ជាប់នឹងឥដ្ឋ ដោយមិនដឹងថា វាកើតចេញ ពីណានោះឡើយ”។

គូសបញ្ជាក់ផងដែរថា ផ្ទះរបស់ Vanessa ដែលល្បីថាមាន ខ្មោចលងនេះ គឺជាអតីតពន្ធនាគារដ៏ល្បីមួយ នាមជ្ឈឹមសម័យ ដែលធ្វើឡើងសម្រាប់ ដាក់ឃុំស្ត្រីដែលគេ ចោទថាជាមេធ្មប់ ហើយក្នុងអំឡុងសតវត្សទី១៦ មានស្ត្រី៨នាក់ ត្រូវបានសម្លាប់ ដោយសារតែ ទទួលរងការចោទប្រកាន់​ថា ចេះអំពើអាបធ្មប់។



រូបរាងគួរឲ្យខ្លាចដែល Vanessa ធ្លាប់ថតបាន នាពេលកន្លងមក

បន្ថែមពីនេះទៀត នៅពេលដែល Vanessa ទិញផ្ទះនេះដំបូង កាលពីឆ្នាំ២០០៤ ក្នុងតម្លៃជាង២សែនដុល្លារ គឺមិនបានដឹងអំពី ប្រវត្តិរបស់ផ្ទះមួយនេះឡើយ តែយ៉ាងណាមិញ នាងគឺជាម្ចាស់ផ្ទះនេះ ដែលរស់នៅបានយូរបំផុត ស្របពេលដែលម្ចាស់ផ្ទះមុនៗ អាចរស់នៅបានយ៉ាងយូរត្រឹម៤ឆ្នាំប៉ុណ្ណោះ ហើយក៏រើចេញ និងលក់បន្តបាត់ទៅហើយ។ សម្រាប់ពេលនេះ គេនឹងរង់ចាំមើលថា តើមានអ្នកណាដែលហ៊ាន ទិញផ្ទះនេះ និងចូលទៅរស់នៅបន្ត៕


Vanessa ម្ចាស់ផ្ទះដែល រស់នៅក្នុងផ្ទះមានខ្មោចនោះ បានយូរបំផុត

ប្រភព៖ Mirror

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម