នារីម្នាក់ បានរួចផុត ពីអំពើជួញដូរមនុស្ស ក្រោយពីត្រូវបានគេរំលោភ ចំនួន ៤៣,២០០ដង អស់រយៈពេល ៤ឆ្នាំ

 
 

ម៉ិចស៊ីកូ៖ នាពេលបច្ចុប្បន្ន គេកំពុងតែរួមគ្នាព្យាយាម ដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើជួញដូរមនុស្សយ៉ាងខ្លាំង ពីព្រោះអំពើនេះ ជាអំពើមួយដែលសាហាវ យង់ឃ្នងហើយគួរឲ្យខ្លាចបំផុត។ កាលពីពេលកន្លងផុតទៅ មានអ្នកសារពត័មានម្នាក់ បានធ្វើការសម្ភាសន៍ជាមួយស្ត្រីម្នាក់ ដែលធ្លាប់បានឆ្លងកាត់ អតីតកាលដ៏សែនឈឺចាប់ ពីអំពើជួញដូរមនុស្សដ៏សាហាវមួយនេះ។



អ្នកសារព័ត៌មានរូបនោះ​បាននិយាយថា៖ «អ្នកនាង Karla Jacinto បានកំពុងអង្គុយនៅក្នុងសួរច្បារស្ងប់ស្ងាត់មួយកន្លែង ដោយនាងបានសម្លឹងមើលទៅកាន់ ទេសភាពធម្មជាតិនៃផ្កា និងអាចលឺ​សំលេងមនុស្សដើរ ឬនិយាយគ្នា ចេញពីជញ្ចាំងម្ខាងទៀត នៃសួនច្បារនៅក្នុងទីក្រុងម៉ិចស៊ីកូ។ បន្ទាប់មក នាងបានមើលទៅត្រង់ ចូលទៅក្នុងកែវភ្នែករបស់ខ្ញុំ​ សំឡេងរបស់នាងរាងស្អកបន្តិច ហាក់បីដូចជាចង់ប្រាប់ខ្ញុំពីចំនួន ដែលនាងចង់ឲ្យខ្ញុំចងចាំ គឺ ៤៣,២០០ដង។ ចំនួនលេខនេះ គឺជាការប៉ាន់ស្មានរបស់នាង ចំនួន ៤៣,២០០ដង ដែលត្រូវបានគេរំលោភនាង បន្ទាប់ពីការធ្លាក់ចូល ទៅក្នុងកណ្តាប់ដៃ របស់ពួកឈ្មួញ ជួញដូរមនុស្សដ៏សាហាវអស់ទាំងនោះ»។ នាងបាននិយាយថា៖ «នាងត្រូវបានបុរសរំលោភ ៣០នាក់ ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៏ អស់រយៈពេល ៤ឆ្នាំ»។

ជាការពិតណាស់ រឿងរបស់នាងបានបង្ហាញពីស្ថានភាពជាក់ស្តែង ពីភាពព្រៃផ្សៃ នៃការជួញដូរមនុស្សនៅក្នុង ប្រទេសម៉ិចស៊ីកូ និងសហរដ្ឋអាមេរិកដែលបានបំផ្លាញជីវិត និងអនាគត ក្មេងស្រីម៉ិចស៊ីកូ រាប់ម៉ឺននាក់ ដូចជា Karla ដូច្នោះដែរ។

យោងតាមប្រភពបានឲ្យដឹងថា ក្រុមមន្រ្តីរបស់ សហរដ្ឋអាមេរិក និង​ម៉ិចស៊ីកូ បានតាមដានគោលដៅមួយ នៅឯកណ្តាលទីក្រុងម៉ិចស៊ីកូ ដែលជាប្រភពសំខាន់នៃការជួញដូរមនុស្ស និងជាទីកន្លែងដែលជនរងគ្រោះ ត្រូវបានចាប់បង្ខំយកទៅធ្វើជាពេស្យាចារផងដែរ ហើយទីក្រុងនោះ ត្រូវបានគេហៅថា Tenancigo ៕

ប្រភព៖ CNN

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម