អ្នកកាសែត ២នាក់ ជិះម៉ូតូឌុបគ្នាលឿន គេចរថយន្ត ទាញចង្កូត ជ្រុលបុក របាំងដែកការពារ ស្លាប់១ របួសធ្ងន់១
ខេត្តបាត់ដំបង ៖ បុរស២នាក់ ត្រូវគេស្គាល់ថា ជាអ្នកកាសែត បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី០២ កុម្ភៈ ២០១៦ ស្ថិតនៅចំណុច ភួមិដង្គត់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ជនរងគ្រោះ ទាំង២នាក់ ម្នាក់ឈ្មោះសុខ ចាន់ថន អាយុ៥៥ឆ្នាំ ជាអ្នកកាសែត នៅអង្គភាពកម្ពុជាអភិវឌ្ឍន៍ មានទីលំនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកឌុបស្លាប់) និងម្នាក់ទៀតឈ្មោះមាស ប៊ុនធឿន អាយុ៤០ឆ្នាំ ជាអ្នកកាសែតខ្មែរ មានទីលំនៅ ក្នុងភូមិ១៣មករា សង្កាត់ព្រៃព្រះស្តេច ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំង២នាក់ ជិះម៉ូតូម៉ាក វ៉េវមួយគ្រឿង ដោយឌុបគ្នា យ៉ាងលឿន មកពីព្រំដែន លុះមកដល់ ចំណុចកើតហេតុ ជាផ្លូវកែង ក៏មានរថយន្ត មួយគ្រឿង មកពីមុខ វ៉ាក់អើជាមួយម៉ូតូ ក៏ទាញចង្កូតមកស្តាំ ក៏ជ្រុលទៅបុក របាំងដែកការពារផ្លូវ បណ្តាលឱ្យអ្នកឌុប បោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ រីឯចំណែករថយន្ត បានបើកគេចខ្លួន បាត់ស្រមោល ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!