ដំណើរផ្សងគ្រោះថ្នាក់ឆ្លង កាត់មហន្តរាយទាំង៥ (មានវីដេអូខ្លី)

 
 

ខ្សែភាពយន្ត The 5th Wave ជាខ្សែភាពយន្តដែលផ្អែកលើប្រលោមលោកយុវវ័យថ្មីមួយទៀត ដែលនឹង ចាក់បញ្ចាំងនៅ ក្នុងប្រទេសកម្ពុជានាថ្ងៃទី ៤ កុម្ភៈខាងមុខនេះ ហើយភាពយន្តមួយនេះនឹង តំណាលពីការ ព្រាត់ប្រាស់រវាងក្មេងជំទង់អាយុ ១៦ឆ្នាំចំនួន ២នាក់ គឺ Cassie និងមិត្តរួមសាលារបស់នាងឈ្មោះ Ben​ ។ បន្ទាប់ពីមានការចូលលុកលុយ ពីសំណាក់ពួកភពផ្សេង ដែលគេឲ្យឈ្មោះថា the Others  ភាពយន្តនេះនឹងអនុញ្ញាត ឲ្យទស្សនិកជនអាច តាមដាននូវដំណើរជីវិត ផ្ទុយគ្នារបស់ពួកគេ នៅពេលដែលពួក គេរៀនដឹកនាំជីវិត រក្សាជីវិត ក៏ដូចជាពេលដែល ពួកគេត្រូវជឿជាក់លើអ្នកដទៃ ទៀតនៅក្នុងពិភពថ្មីនេះ។

អត្ថន័យរបស់ចំណងជើង The 5th Wave នេះគឺចង់សំដៅទៅលើការវាយលុកចំនួន៥ ប្លែកៗគ្នាដែល កើតទ្បើងនៅពេលដែល ពួកភពផ្សេងនោះព្យាយាមកម្ទេចផែនដី។ ក្នុងភាពយន្តនេះ ការវាយលុកចំនួន៤ បានកើតទ្បើងរួចមកហើយ ដែលបន្សល់ទុកនូវចំនួនតួ លេខមនុស្សដែលនៅ រស់រានមានជីវិតនៅលើផែនដី មានត្រឹមតែ១០% តែប៉ុណ្ណោះ ដើម្បីតស៊ូរស់ប្តូរផ្តាច់ នៅលើផែនដីបន្តទៀត។

ខ្សែភាពយន្តនេះត្រូវបានផលិតទ្បើងជាប្រភេទស្រដៀងទៅនឹងភាពយន្តដែលមានកេរ្តិ៍ឈ្មោះ ល្បីៗដូចជា Hunger Games និង Divergent ដែលបង្ហាញពីរបៀប ដែលយុវវ័យទាំងអស់អាច រកវិធីដោះស្រាយក្នុងការរស់នៅ នៅពេលដែលពួកគេទាំងអស់ឋិត នៅក្នុងស្ថានការណ៍គ្រោះថ្នាក់ ដល់ជីវិតណាមួយ។ ម៉្យាងវិញទៀត ខ្សែភាពយន្តនេះក៏មានចំនុចថ្មីគួរឲ្យ ចាប់អារម្មណ៍មួយចំនួនដូចជា ការចូលមកដល់របស់ពួកភពផ្សេង និង ចំនុចដែល Cassie មានការតាំងចិត្តខ្ពស់ក្នុងការជួយ ជីវិតប្អូនប្រុសរបស់នាង ដោយមិនចាំបាច់ ខ្វល់ពីជីវិតរបស់អ្នកដទៃ។ ជាខ្សែភាពយន្តដែលនឹងផ្តល់នូវចម្ងល់ ដល់អ្នកទស្សនាថា សម្បីតែកំពូល វីរបុរសក៏មិនដឹងខ្លួនថាគេកំពុងតែ ប្រឆាំងនឹងអ្វីដែរ។ ទោះបីជាយ៉ាងណា ក៏ដោយ ខ្សែភាពយន្តនេះមិនបានផ្តោត ទៅលើជនអាក្រក់នោះទេ ផ្ទុយទៅវិញគឺ ផ្តោតទៅលើវីរភាពរបស់ពួកយើង ឧបសគ្គដែល យើងឆ្លងកាត់ និងព្យាយាមសិក្សាពីវា។ ទស្សនិកជនក៏ អាចមើលឃើញនូវវិធីខុសប្លែកគ្នា ក្នុងការគិត និង ដោះស្រាយរបស់ Cassie និង Ben ទៅតាមស្ថានការណ៍ របស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តដំបូងក្នុងចំនោម៣ភាគរបស់ កម្រងភាពយន្តនេះ ហើយអ្នកទស្សនាប្រាកដ ជាមិនអាចទន្ទឹងរង់ចាំការ ចេញភាគបន្តទៀតបាននោះទេ។ ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងនាថ្ងៃទី ៤ កុម្ភៈនេះហើយ នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា។ The 5th Wave ជិតមកដល់ហើយ ដូច្នេះត្រៀមខ្លួនទាំងអស់គ្នា។

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជា សំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម