ឃាត់ខ្លួន បុរសម្នាក់ តាំងខ្លួនជាមេធាវី បោកលុយ ពីប្រជាពលរដ្ឋ
កំពង់ស្ពឺ ៖ បុរសម្នាក់ដែលតាំងខ្លួន ជាមេធាវីដើរបោកប្រាស់ លុយកាក់ ពីប្រជាពលរដ្ឋ តាមបណ្តាខេត្តមួយចំនួន ដែលមានបញ្ហាក្តីក្តាំ នៅតុលាការ ត្រូវបាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនប្រគល់ឲ្យច្បាប់ ចាត់ការ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី៥ កុម្ភៈ ២០១៦ នៅចំណុចភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ត្រី ពីង ពៅ អធិការរងនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនដែលតាំងខ្លួន ជាមេធាវីនេះ ត្រូវបានគេស្គាល់ ឈ្មោះជា ម៉ន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំ ឃាត់ខ្លួនខាងលើ ។ ជនសង្ស័យម្នាក់នេះ ត្រូវបានចាប់ខ្លួនតាមដីកា បង្គាប់ឲ្យ ចាប់ខ្លួនលេខ២៣៤ ចុះថ្ងៃទី២៥ កក្កដា ២០១១ ពីបទឆបោក (ប្រាក់) ដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ យ៉ាន សុភាព។
តាមប្រភពពីមន្ត្រីតុលាការបានឲ្យដឹងថា ការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួននេះ បន្ទាប់ពីជន សង្ស័យរូបនេះ បានតាំងខ្លួន ឯងជាមេធាវី ហើយដើរទំនាក់ ទំនងជាមួយ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត មួយចំនួនដែលមានបញ្ហាក្តីក្តាំ នៅតុលាការ ដូចជាខេត្តតាកែវ កំពត កំពង់ស្ពឺ និងកណ្តាលជាដើម ។ នៅពេលដែល ទទួលបានពាក្យបណ្តឹង ពីក្រុមអ្នក រងគ្រោះដោយការឆបោកនេះ ហើយតុលាការខេត្តកំពង់ស្ពឺ បានកោះ ជនសង្ស័យរូបនេះ ឲ្យចូលខ្លួនមកបំភ្លឺ តែជននេះបានគេចវេស មិនចូលខ្លួនមកឡើយ។
ប្រភពបន្តថា ដោយសារតែគេគេចវេសមិនចូលខ្លួន ទើបចៅក្រមស៊ើបសួរសាលាដំបូង ចេញដីកាបង្គាប់ឲ្យ ចាប់ខ្លួនជនសង្ស័យ រូបនេះយកមកផ្តន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!