សាកសពប្រជានេសាទ ខ្មែរឥស្លាមម្នាក់ ក្នុងចំណោម ២នាក់ ត្រូវបានរកឃើញហើយ នៅក្បែរកោះក្រាស់ ប្រទេសវៀតណាម
កំពត៖ លោកឧត្តមសេនីយ៍ត្រី ទូច ពលះ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក និងជាប្រធានបង្ក្រាបបទល្មើស លើផ្ទៃទឹកសមុទ្រខេត្តកំពត និងកែប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សពជនរងគ្រោះ ដែលប្រជានេសាទនៅភូមិដូនតោក ទៅរកឃើញនោះ ឈ្មោះណាប់ ម៉ើត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះត្មាត ឌុលឡោះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដែរ នៅបន្តការបាត់ខ្លួន នៅឡើយទេ។
លោកទូច ពលះបន្តថា សពជនរងគ្រោះ ត្រូវបានប្រជានេសាទ ស្វែងរក ក៏ប្រទះឃើញសពនៅម៉ោងជាង ២រសៀល ថ្ងៃទី១០ ខែគុម្ភះ ឆ្នាំ២០១៦នេះ កំពុងអណ្តែត លើទឹកសមុទ្រ ចំណុចខាងលិចក្បែកោះក្រាស់ នៃប្រទេសវៀតណាម។ បច្ចុប្បន្នសព ត្រូវពួកនេសាទ កំពុងដឹកតាមទូកមកស្រុកវិញហើយ។
គួរបញ្ជាក់ថា ករណីលិចទូកនេសាទ កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចខាងលិចកោះសារាំង ស្ថិតក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពតបណ្តាល ឲ្យជនរងគ្រោះ២នាក់ខាងលើ បាត់ខ្លួនរហូតមកដល់ពេលនេះ បានប្រទះឃើញម្នាក់ហើយ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!