https://s3.kh1.co/cf24a1f629dfdbbf2fd1e0a7b5af9f8521b4ca3c.jpg
ភ្នំពេញ,កម្ពុជា-ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦៖ក្រុមហ៊ុនសាណូហ្វីកម្ពុជានឹងរៀបចំកម្មវិធីមួយឈ្មោះ ថា “Lovey en Rose” នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌល TK Avenue ចាប់ពីម៉ោង ៩ព្រឹករហូតដល់ ម៉ោង៨យប់។
“Lovey En Rose” ចេញមកពីពាក្យដើមថា “La Vie En Rose” ជាភាសាបារាំង ដែលប្រែសម្រួលជាភាសា ខ្មែរថា “ជីវិតពណ៌ ផ្កាឈូក”។ នេះគឺជាសារមួយស្របទៅ នឹងគោលបំណង របស់ផលិតផលទឹកអនាម័យស្រ្តី Lactacyd ក្នុងការប្រើនូវថាមពលរបស់ស្រ្តី ក្នុងការចែករំលែកក្តី ស្រលាញ់ទៅកាន់អ្នកគ្រប់គ្នា ពិសេសមនុស្ស ជាទីស្រឡាញ់របស់ខ្លួន ។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី Minh បានមានប្រសាសន៍ថា “ក្រុមហ៊ុនសាណូហ្វីមក វិនិយោគនៅក្នុង ប្រទេសកម្ពុជា មិនមែនដើម្បីតែប្រាក់ ចំណេញតែម្យ៉ាងនោះទេ។ យើងក៏តែងតែយកចិត្តទុក ដាក់ទៅលើការថែទាំសុខភាពដល់ ប្រជាជនកម្ពុជា និងការចូលរួមចំណែក នៅក្នុងកិច្ចការសង្គមផងដែរ។ ដូច្នេះចំណូលដែលបានពីការលក់ផលិតផល ទឹកអនាម័យស្ត្រី Lactacyd នៅក្នុងថ្ងៃទី ១៤ខែ កុម្ភៈយើងនឹង ធ្វើការបរិច្ចាគថវិកា៧៥% ទៅដល់អង្គការកម្ពុជាដើម្បី ជួយស្រ្តីមានវិបត្តិនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ ដែល ជាទិវានារីអន្តរជាតិ ដើម្បីចែករំលែក ភាពកក់ក្តៅ នឹងចូលរួមចំណែក ជួយផ្គត់ផ្គង់ដល់ជីវភាព រស់នៅរបស់ពួក គាត់ផងដែរ។”
យុទ្ធនាការនៃកម្មវិធីសប្បុរសធម៌ “Lovey En Rose” របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នឹងផ្តល់ ឱកាសដល់អ្នក គ្រប់គ្នាក្នុងការ ចូលរួមចែករំលែកភាព កក់ក្តៅដល់ស្ត្រីរងគ្រោះតាម រយៈការទិញសម្ភារ ប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ការថែរក្សាអនាម័យដល់ ស្ត្រីដែលកំពុងស្នាក់ នៅក្នុងមណ្ឌលថែរក្សា របស់អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ។
កញ្ញា ជាសុគន្ធា នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនសាណូហ្វី ថ្លែងថា “កម្មវិធី ‘Lovey en Rose’ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវានៃក្តីស្រលាញ់នៅ TK Avenue។ សម្រាប់អ្នកដែលចូលរួមនៅក្នុងកម្មវិធី ‘Lovey en Rose’ គឺអាចរួមចំណែកជាមួយ ក្រុមហ៊ុនសាណូហ្វីកម្ពុជាដើម្បី ចែករំលែកភាព កក់ក្តៅដល់ស្រ្តីរងគ្រោះបាន ដោយគ្រាន់តែទិញ ផលិតផលទឹកអនាម័យស្ត្រី Lactacyd ចំណុះ ១៥០ml និងអាវយឺត ក្តីស្រលាញ់ដ៏ស្រស់ស្អាតមួយគូក្នុងតម្លៃ១០ដុល្លារប៉ុណ្ណោះ នោះទឹកប្រាក់ចំនួន៧.៥ដុល្លារ របស់អ្នកនឹងចូលរួម ជួយដល់ស្ត្រី រងគ្រោះនៅក្នុងអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ។”
នៅក្នុងកម្មវិធីនេះ អ្នកចូលរួមក៏មានឱកាសលេងហ្គេមកំសាន្តយករង្វាន់ជាច្រើនដូចជា៖ ការឆ្លើយ សំណួរគូស្នេហ៍ យករង្វាន់ល្បែង ផ្គុំរូបផលិតផលទឹកអនាម័យស្ត្រី Lactacyd ការថត និងផ្តិតរូប Selfie អនុស្សាវរីយ៍យកភ្លាមៗ និងការកំសាន្តជាច្រើនទៀត។ដូច្នេះយើង សង្ឃឹមថា យុវជន យុវតី រួមទាំងបងប្អូន ទាំងអស់នឹងចូលរួម អោយបានច្រើនកុះករក្នុងកម្មវិធី Lovey en Rose នៅ TK Avenue ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ដើម្បីចែករំលែកក្តីស្រឡាញ់របស់បងប្អូនទាំងអស់ទៅ កាន់ស្ត្រីដែលមាន វិបត្តិនៅប្រទេសកម្ពុជា៕
ជាវអាវយឺតគូស្នេហ៍ជាមួយ Lactacyd
កន្លែងថតរូប Selfie យកភ្លាម
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!