ចាប់សិស្សគេចសាលា​ ជាច្រើននាក់ និងរឹបអូសបាន កុំព្យូទ័រ ចំនួន៣២គ្រឿង

 
 

ខេត្ត​ប៉ៃលិន ៖ ល្បែង​ហ្គេ​ម​តាម​អ៊ី​ន​ធើ​ណិ​ត ​ដុះ​ស្លែ​ចំនួន​៣​កន្លែង ដែល​ពង្វក់ស្មារតី​ក្មេង​ៗ សិស្សានុសិស្ស​នៅ​ក្រុងប៉ៃលិន​ ឱ្យ​ភ្លេច​បាយ ​ភ្លេច​ទឹក ភ្លេច​ការ​រៀនសូត្រ និង​គេចវេស​ មិន​ចូល​រៀន​នោះ រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​ ខេត្ត​ប៉ៃលិន ចុះ​ឆ្មក់​ចូល​បង្ក្រាប ខណៈ​មាន​មនុស្ស​ ក្មេង​ចាស់​ ប្រុស​ស្រី​កំពុង​វក់​លេង ​យ៉ាង​សប្បាយ ។

ការ​បង្ក្រាប​នេះ ​ក្រោយ​ទទួលបញ្ជា​ពី ​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​ អម​សាលាដំបូង ​ខេត្ត​ប៉ៃលិន ដោយ​សមត្ថកិច្ច ​កងរាជអាវុធហត្ថ​ ៣​ក្រុម ​ចុះ​ប្រតិបត្តិការ ​ព្រម​គ្នា​តែ​ម្តង។ ហេតុការណ៍​ចុះ​បង្ក្រាប​ ទ្រង់ទ្រាយ​ធំ​នៅ​ក្រុងប៉ៃលិន​នេះ បាន​ធ្វើ​ឡើង ​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទី​១. ស្ថិត​នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រឹបអូស​បាន​ កុំព្យូទ័រ​ចំនួន​ ១៣​គ្រឿង ទី​២. ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រឹប​បាន​កុំ​ព្យូ​រ​ទ័​រ​ ចំនួន​១២​គ្រឿង និង​ទី​៣. ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រឹបអូស​បាន​កុំព្យូទ័រ​ ចំនួន​៨​គ្រឿង ។

ប្រភព​ព័ត៌មាន​ ពី​លោក​វរសេនីយ៍ត្រី ន​ង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​នៃ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ទទួលបញ្ជា​ ពី​ព្រះរាជអាជ្ញា ​អម​សាលាដំបូង​ខេត្ត ភ្លាម​ៗ នោះ​កងកម្លាំង​សមត្ថកិច្ច​លោក ​បាន​ចុះ​ប្រតិបត្តិការ ​បង្ក្រាប​តែ​ម្តង ដោយ​ឃាត់ខ្លួន ​ក្មេង​ប្រុស​ៗ ចំនួន​១៥​នាក់ និង​មនុស្ស​ពេញវ័យ ​ចំនួន​៣​នាក់ រឹបអូស​បាន​ កុំព្យូទ័រ​ចំនួន​៣២​ឈុត ទូរ​ដាក់​កុំ​ព្យូ​រ​ទ័​រ​ ចំនួន​១១​ទូ កៅអី​ជ័រ ចំនួន​៨​កៅអី និង​ម៉ូតូ​ចំនួន​ ៩​គ្រឿង ។ លោ​កបន្ត​ទៀត​ថា ក្រោយមក​ក៏​បាន​ ហៅ​ម្ចាស់​អាជីវកម្ម​អ៊ី​ន​ធើ​ណេ​ត​ ខាងលើ ​ទាំង​៣​នាក់ យក​មក​ធ្វើ ការ​អប់រំ និង​ផាកពិន័យ​រាងចាល ។

លោក​បញ្ជាក់​ថា ក្មេង​ៗ សិស្សសាលា​ទាំងនោះ ខាង​លោក​បាន​កោះហៅ​ ឪពុក​ម្តាយ​ ឱ្យមក​ផ្តិត​មេដៃ​ ធ្វើ​កិច្ចសន្យា​រាងចាល​ ឈប់​បណ្តែតបណ្តោយ​កូន​ ឱ្យ​ចូល​លេងល្បែង​ បន្ត​ទៀត ។ ចំណែក​មនុស្ស​ពេញវ័យ ​ចំនួន​៣​នាក់​ទៀត ខាង​សមត្ថកិច្ច​ ក៏​ធ្វើការ​អប់រំ​ មិន​ឱ្យ​លេងល្បែង​ហ្គេ​ម ​តាម​អ៊ី​ន​ធើ​ណិ​ត​នេះ​ដែរ ។

លោក​រម្លឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ​មុន​២០១៥​ ខាង​កងរាជអាវុធហត្ថ​ខេត្ត ធ្លាប់​ចុះ​បង្ក្រាប ​ជា​ទ្រង់ទ្រាយ​ធំ ​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ម្តង​រួច​ទៅ​ហើយ ដោយ​បាន​ហៅ​ក្មេង​ៗ ជា​សិស្ស និង​ម្ចាស់​ទូ​ហ្គេ​ម​យក​ទៅ​អប់រំ រួច​បញ្ឈប់​មិន​ឱ្យ បើក​ល្បែង​មួយ​នេះ​បន្ត​ទៀត ។

ចំណែក​ឪពុក​ម្តាយ ​សិស្សានុសិស្ស​ ជា​ច្រើន​ នៅ​ក្រុងប៉ៃលិន បាន​សម្តែង​នូវ​ ការ​សប្បាយ រីករាយ ​ក្នុង​ចិត្ត​ឥត​ឧបមា ខណៈ​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​ ចុះ​បង្ក្រាប​បន​ល្បែង​ តាម​អ៊ី​ន​ធើ​ណេ​ត​ នេះ ព្រោះ​អី​កូន​ៗ របស់​ពួក​គាត់​មួយ​ចំនួន​ តែងតែ​គេចវេស​ មិន​ចូល​រៀន ថែម​ទាំង​លួច​លុយកាក់ យក​ទៅ​លេងល្បែង​ ផង​ដែរ ហើយ​ខណៈ​ឪពុក​ម្តាយ​វាយ​ប្រដៅ​កូន ​របស់​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ ស្នងការ​នគរបាល​ខេត្ត​ ហៅ​ទៅ​ព្រមាន​អប់រំ ​ម្តង​រួច​ទៅ​ ហើយធ្វើ​ឱ្យ​ពួក​គាត់ ​មាន​ក្តី​អាម៉ាស់​ យ៉ាង​ខ្លាំង ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម