រយៈពេល ១១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរ មានជាតិស្រវឹង ចំនួន ៦៩នាក់

 
 

ភ្នំពេញ៖ ក្នុងរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សមត្ថកិច្ចចរាចរណ៍ត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹង នៅទូទាំងប្រទេស បានឃាត់ខ្លួនអ្នកបើកបរ មានជាតិស្រវឹងបានចំនួន ៦៩នាក់។

យោងតាមរបាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរជាតិស្រវឹងពីរាជធានី-ខេត្ត រយៈពេល ១១ថ្ងៃ គិតពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ១១-០៣រំលងអាធ្រាត ប៉ូលិសចរាចរណ៍បានត្រួតពិនិត្យយានយន្តចំនួន ១៤.៣៨១គ្រឿង (រថយន្ត ៥.២០៦គ្រឿង និងម៉ូតូ ៩.១៧៥គ្រឿង)។

ធ្វើការអប់រំចំនួន ១.៨០៣នាក់ (រថយន្ត ៧០៦នាក់ និងម៉ូតូ ១.០៩៨នាក់)។ ពិន័យ ៣១៥នាក់ (រថយន្ត ៦៧នាក់ និងម៉ូតូ ២៤៨នាក់) និងឃាត់ខ្លួនអ្នកស្រវឹងចំនួន ៦៩នាក់ (រថយន្ត ១២នាក់ និងម៉ូតូ៥៧នាក់ មានកំរិតជាតិស្រវឹង ០,៤៥ ដល់ ១,៣០)។

របាយការណ៍ដដែល បានបន្ថែមថា លទ្ធផលត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ១១ថ្ងៃនេះ មានមធ្យោបាយចូលគោលដៅចំនួន ៣៨៣.១៥៦គ្រឿង (ម៉ូតូ ៦០ភាគរយ), មធ្យោបាយល្មើស ៧៩.៣០០គ្រឿង (ម៉ូតូ ៦៩ភាគរយ), អប់រំ ៣៤.៤៥១គ្រឿង និងពិន័យចំនួន ៤៤.៨៤៩គ្រឿង (បង់ប្រាក់ ៧៩ភាគរយ)។

ត្រួតពិនិត្យល្បឿនក្នុងរយៈពេលទាំង ១១ថ្ងៃ សរុបចំនួន ៨៤១គ្រឿង (រថយន្តតូច ៦៤៨គ្រឿង និងរថយន្តធុនធំ ១៩៣គ្រឿង), ល្មើសចំនួន ១០៥គ្រឿង ស្មើនឹង ១២ភាគរយ, អប់រំ ៣៧គ្រឿង (រថយន្តតូច ៣១គ្រឿង និងរថយន្តធំ ៦គ្រឿង) និងពិន័យចំនួន ៦៨គ្រឿង (រថយន្តតូច ៦៧គញរឿង និងរថយន្តធំ ១គ្រឿង)។

ដោយឡែក លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១កុម្ភៈនេះ មានមធ្យោបាយចូលគោលដៅចំនួន ៦៨.៧៤៥គ្រឿង (ម៉ូតូ ៦១ភាគរយ), មធ្យោបាយល្មើសចំនួន ១០.៩១០គ្រឿង (ម៉ូតូ ៦៩ភាគរយ), ធ្វើការអប់រំចំនួន ៤.៤៨៤គ្រឿង ស្មើនឹង ៤១ភាគរយ និងធ្វើការផាកពិន័យចំនួន ៦.៤២៦គ្រឿង (បង់ប្រាក់ ៨២ភាគរយ)៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម