សាមសុងលើកទឹកចិត្តអតិថិជនឲ្យ ជាវផលិតផលស្របច្បាប់
ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងបានចាប់ផ្តើមបិទ sticker “Cambodia Privilege” នៅគ្រប់ផលិតអេឡិចត្រូនិច សាមសុង (Samsung Consumer Electronics) ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្ស ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងផលិតផល អេឡិចត្រូនិចដទៃទៀត ដែលមាននៅក្នុងទីផ្សារកម្ពុជា ងនៅសប្តាហ៍នេះ ដើម្បីធានាថា គ្រប់អតិថិជន ដែលជាវផលិត ផលអេឡិចត្រូនិច របស់សាមសុង ទទួលបាននូវ ផលិតផលពិត របស់ក្រុមហ៊ុន និងជៀសវាងការខាត់ បង់ប្រយោជន៍ផ្សេងៗ។
អតិថិជនទាំងអស់ដែលជាវ សម្ភារៈអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានរបស់សាមសុងអាចសួររក ផលិតផលដែលមាន បិទសញ្ញា“Cambodia Privilege” ប័នធានាជាភាសាខ្មែរ សញ្ញា “1 YEAR Official Warranty” និងសញ្ញាតែមប្រិយ៍ពន្ធគយ។ ក្នុងករណីដែលផលិតផលអេឡិចត្រូនិច ប្រើប្រាស់ ក្នុងគេហដ្ឋានរបស់ សាមសុង ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមានតែសញ្ញាណាមួយ ក្នុងចំណោមសញ្ញាទាំងបី ខាងលើនោះបញ្ជាក់ថាផលិតផលនេាះ ជាផលិតផលមិនស្របច្បាប់ ឬជា ផលិតផលក្លែងក្លាយ។
អត្ថប្រយោជន៍នានាដែលអតិថិជន នឹងទទួលបានពីការជាវផលិតផលអេឡិចត្រូនិចសាមសុងសម្រាប់ ប្រើក្នុងគេហដ្ឋាន ដែលនាំចូលស្រប ច្បាប់រួមមានដូចជា៖
- ទទួលបាននូវការធានាពេញមួយឆ្នាំពីក្រុមហ៊ុនសាមសុងលើការជួសជុលនិងថែរក្សាពី មជ្ឈមណ្ឌលសេវាកម្មរបស់សាមសុងដែលមានអ្នកជំនាញជាច្រើននាក់
- ទទួលបានផលិតផលគុណភាពខ្ពស់ដែលត្រូវបានផលិតឡើងតាមប្រព័ន្ធភ្លើង និងកត្តាអាកាសធាតុនៃប្រទេសកម្ពុជា និងគុណភាពជាលក្ខណ:អន្តរជាតិ
- ទទួលបានអត្ថប្រយោជន៍ពេលមាន កម្មវិធីផ្តល់ជូនផ្សេងៗពី ក្រុមហ៊ុនសាមសុង
រាល់់ការជាវផលិតផលអេឡិចត្រូនិចសាមសុងដែលស្របច្បាប់មានន័យលោកអ្នកកំពុងតែ ជួយរាជ រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវ ផលិតផលដែលនាំចូល គេចពន្ធនានា ដើម្បីធានាបាននូវតម្លាភាពនៃ ការប្រកួតប្រជែងស្របច្បាប់ និងទទួលបាន ចំណូលពីការបង់ពន្ធ សម្រាប់ថវិកាជាតិ ក៏ដូចជាគាំទ្រនូវ ផលិតផលដែលនាំចូលស្របច្បាប់ដើម្បីចូលរួមបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចំរើនដល់ ប្រទេសកម្ពុជាទាំងអស់គ្នា។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាត ជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!