សាវីន ហ្វីលីព៖ ភរិយារបស់ខ្ញុំ សម្រាលកូន ដោយសុវត្ថិភាព ទាំងម្តាយ និងកូន

 
 

ភ្នំពេញ៖ តារាសម្តែង ដែលមានភាពលេចធ្លោ ទៅលើការងារមនុស្សធម៌ លោក សាវីន ហ្វីលីព នៅរសៀលថ្ងៃនេះ បានបង្ហាញស្នាមញញឹម បិទមាត់មិនជិត ព្រោះតែលោក និងគ្រួសារ ទទួលបានសមាជិកថ្មី ម្នាក់ទៀត ដោយភរិយា របស់លោក ទើបតែសម្រាល បានកូនប្រុសម្នាក់ ។

បើតាមលោក សាវីន ហ្វីលីព បានឲ្យដឹងថា «ភរិយារបស់ខ្ញុំបាន សម្រាលកូនប្រុស ទី៣ នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កូនខ្ញុំមានទម្ងន់ ៣គីឡូក្រាម ហើយទាំងម្ដាយ និងកូន មានសុខភាពល្អ... កូនប្រុសទី៣ របស់ខ្ញុំ មានឈ្មោះថា វិរៈរាជ» ។

ទន្ទឹមនឹងការបង្ហាញ ភាពសប្បាយរីករាយ នោះដែរ លោក សាវីន ហ្វីលីព ក៏មិនភ្លេចអរគុណ ទៅដល់អ្នកគាំទ្រ រួមជាមួយ Friend ក្នុង Facebook ដែលមានយកចិត្តទុកដាក់ ទៅលើគ្រួសារលោក ផងដែរថា «សូមអរគុណ មិត្តភក្រ្ត័ ទាំងអស់គ្នា ដែលបារម្ភ ពីពួកយើង ! សូមសំណាងល្អ គ្រប់គ្នា ដោយក្ដីរាប់អាន »៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម