មាន សូនីតា ឆ្លងខួបកំណើត គម្រប់ ២៦ឆ្នាំ ជាមួយក្មេងៗ ៦០០នាក់

 
 

ភ្នំពេញ៖ តារាសម្តែងដែលមានសកម្មភាព យ៉ាងសកម្ម ជាមួយការងារ មនុស្សធម៌ កញ្ញា មាន សូនីតា ថ្មីៗបាន រៀបចំកម្មវិធី ថ្ងៃស្រលាញ់មួយ ដែលប្រព្រឹត្តទៅ ចំថ្ងៃខួបកំណើត គម្រប់២៦ឆ្នាំ ដោយនាងបានឆ្លង ខួបកំណើត រួមជាមួយ ការផ្លុំទាន នំខួបកំណើត ជាមួយក្មេងៗ ប្រមាណ ៦០០នាក់ នៅឯខេត្តសៀមរាប ។

កញ្ញា មាន សូនីតា ក្រៅពីមានសម្រស់ស្រស់ស្អាត លេចធ្លោហើយនាង ក៏ជានារីម្នាក់ ដែលមានទឹកចិត្ត ស្រលាញ់អាណិតក្មេងៗ កុមារកំព្រារួមជាមួយ កុមារក្រីក្រម្នាក់ ផងដែរ។

ជាក់ស្តែងថ្មីៗនេះ នាងបានរៀបចំ កម្មវិធីមួយ ដែលមានឈ្មោះថា «ថ្ងៃស្រលាញ់ ១០កុម្ភៈ» ជាមួយក្រុមកាងារ និងក្មេងៗ ៦០០នាក់ នៅសាលាវត្តពោធិ៍លង្កា ក្រុងសៀមរាប ខេត្តសៀមរាប ។ គោលបំណងដែលនាង ប្រារព្ធពិធីជប់លៀង ខួបកំណើត គម្រប់២៦ឆ្នាំ របស់នាង គឺនាងចង់ផ្តល់ ក្តីស្រលាញ់ឲ្យក្មេងៗ ក្នុងឱកាស ថ្ងៃកំណើត។

ចង់ដឹងថា កញ្ញា មាន សូនីតា មានសកម្មភាព ការផ្តល់ក្តី ស្រលាញ់ និងភាពសប្បាយរីករាយ យ៉ាងណាខ្លះ ផ្តល់ឲ្យក្មេងៗ ប្រមាណ ៦០០នាក់នេះ ។ តោះទៅទស្សនា រូបភាពទាំងអស់គ្នា ៕














ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម