​ចាប់បើកហើយ...ភោជនីយដ្ឋាន ម្ហូបជប៉ុន The Hashi នៅទីតាំងថ្មី​!

 
 

ជាមួយនឹងទីតាំងថ្មីនេះ​ The Hashi នៅតែបន្តបំរើជូននូវអាហារជប៉ុន​រស​ជាតិ​ដើម​ឆ្ងាញ់​ពិសា។​ លោកអ្នក នឹងមានអារម្មណ៍ថាកំពុង ទទួលទានអាហារនៅ ក្នុងភោជនីយដ្ឋាន ជប៉ុនពិតៗ​ជាមួយ នឹង​រសជាតិម្ហូប គុណភាពសេវាកម្ម ការតុបតែងរចនាស្អាតទំនើប និងបរិយាកាសដ៏​មាន ផាសុខភាពរបស់​ហាង​ថ្មី​មួយនេះ។ ​លោកអ្នកនឹងកាន់តែរីករាយជាមួយនឹង មុខម្ហូបជប៉ុន​ថ្មីៗបន្ថែមទៀត​ រួមទាំងការទទួលទាន នៅតុម្ហូប ទេប៉ាន់យ៉ាគី (Teppanyaki) ដែលធានាថា​លោកអ្នកនឹងជក់ចិត្តនឹងសិល្បៈ នៃ​ការចំអិនដ៏រស់រវើក​ និងក្លិនដ៏ឈ្ងុយឈ្ងប់ របស់ម្ហូប!​

ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន​ដែល​សម្បូរ​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស​មួយ​នេះ មាន​បម្រើ​ជូន​អាហារ​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច (ចាប់ពីម៉ោង ១១ថ្ងៃ​ រហូតដល់​១១​យប់​ រៀងរាល់ថ្ងៃ) និង​មាន​បន្ទប់​​ VIP សំរាប់លក្ខណៈ​គ្រួសារ មិត្តភ័ក្ត សក្កិសមសំរាប់ការរៀបចំ​ កម្មវិធី​ជប់លៀង ខួប​កំណើត ឬ​កម្មវិធី​ផ្សេងៗផង​ដែរ។

ក្នុង​ឱកាសដំណើរការនៅ​​ទីតាំង​ថ្មី​នេះ​ The Hashi បាន​ផ្តល់​ជូន​ប័ណ្ណ​បញ្ចុះ​តម្លៃ​ពិសេស​ មិន​ធ្លាប់​មាន​ពី​ មុន​មក​​​រហូត​ដល់​ ៣០%​​ ដល់​អតិថិជន​ដែល​ តែងតែ​គាំទ្រ​ហាង​របស់​ខ្លួន។​ សម្រាប់អ្នកដែលមិនមានប័ណ្ណ ក៏អាចទទូលការបញ្ចុះតំលៃ១០%​​ ផងដែរ រាល់ការចំនាយចាប់ពី ៥០ ដុល្លារ​ឡើងទៅ។

ចាំ​អី​ទៀត! កុំ​ភ្លេច​ទៅ​សាកល្បង​ណា៎! ធានាថា​រសជាតិ​ឆ្ងាញ់ សេវាកម្មល្អ បរិយាកាសម៉ា​អេម​តែ​ម្ដង!



ភោជនីយដ្ឋានជប៉ុន​ The Hashi​ មានទីតាំងនៅលើផ្លូវវត្តបូណ៌ ជាប់នឹងហាង​​កាហ្វេ​​​​​​​ Gloria Jean’s Coffees​​-Siem Reap។​ សំរាប់ព័ត៌មាន​បន្ថែម លោកអ្នក​អាចចូលទៅកាន់ គេហទំព័ររបស់ ភោជនីយដ្ឋាន www.thehashi.com​​​ រឺគណនេយ្យ Facebook​ ដែលមានឈ្មោះថា The Hashi រឺទាក់ទងមកកាន់ទូរស័ព្ទលេខ 063​​ 969​ 007៕


ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម