ឃាត់ខ្លួន ពលរដ្ឋអាមេរិក និងរុស្សីុ ស្នាក់នៅគ្មាន លិខិតឆ្លងដែន និងលើសទិដ្ឋាការ នៅក្រុងព្រះសីហនុ

 
 

ព្រះសីហនុ៖ កម្លាំងការិយាល័យ អន្តោប្រវេសន៏ និងកម្លាំងនគរបាល ទេសចរណ៏ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅម៉ោង១៧៖២០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនពលរដ្ឋ អាមេរិកាំងម្នាក់ និងជនជាតិរុស្សីុ ម្នាក់ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា ស្នាក់នៅកម្ពុជាពុំមាន លិខិតស្នាមត្រឹមត្រូវ និងលើសទិដ្ឋាការ។

មន្ត្រីនគរបាលបានអោយដឹងថា ជនបរទេសដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ Fomin Sergei ភេទប្រុស សញ្ជាតិរុស្សី កើតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៥៨ កាន់លិខិតឆ្លងដែនលេខ ៧១ ៣១៦១១៨៩ ផុតសុពលភាពថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ (អំពីបទស្នាក់នៅ លើសទិដ្ឋាការកំណត់ តាំងពីថ្ងៃទី៦ ខែកក្កដា ២០១៥) និងទី២-ឈ្មោះ Ronald Lueddere ភេទប្រុស សញ្ជាតិអាមេរិក កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ (អំពីបទស្នាក់នៅគ្មានលិខិតឆ្លងដែន បង្កអំពើហឹង្សា និងភាពអនាធិបតេយ្យ ដើរអុកឡុកតាមបណ្តាភោជនីយដ្ឋាន និងផ្ទះសំណាក់មួយចំនួន នៅតាមបណ្តោយឆ្នេរអូឈើទាល )៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម