គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១២ ខែកុម្ភៈ បណ្តាលឲ្យស្លាប់ មនុស្ស២នាក់ និងរបួស ១២នាក់

 
 

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ បានបណ្តាលឲ្យ មនុស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិត និង១២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២ ខែកុម្ភៈ កើតឡើងចំនួន ៩លើក, ស្លាប់ ២នាក់, របួសធ្ងន់ ៧នាក់ និងរបួសស្រាល ៥នាក់។

បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៦គ្រឿង, យានផ្សេងៗ ១គ្រឿង និងថ្មើរជើង ១នាក់។ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរក្នុងល្បឿនលឿនចំនួន ៣លើក, មិនប្រកាន់ស្តាំ ២លើក, ប្រជែងគ្រោះថ្នាក់ ៣លើក និងមិនគោរពសិទ្ធិ ១លើក។

 ដោយឡែក លទ្ធផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២កុម្ភៈ មានមធ្យោបាយចូលគោលដៅចំនួន ៣៥.៩៧៨គ្រឿង (៦៨ភាគរយ), មធ្យោបាយល្មើស ៩.១៩៦គ្រឿង (ម៉ូតូ ៧២ភាគរយ), អប់រំ ៤.១៧៤គ្រឿង (ម៉ូតូ ៦៩ភាគរយ) និងពិន័យ ៤៩.៨៧១គ្រឿង (បង់ប្រាក់ ៧៩ភាគរយ)៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម