ញាក់សាច់! រូបសាក់លើខ្នងស្រ្តីម្នាក់ ឆ្លងមេរោគក្លាយជាអាការៈ ដ៏ចម្លែកឃើញហើយ គួរឲ្យខ្ពើម (មានវីដេអូ)

 
 

បរទេស៖ កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលបង្ហាញពី អាការៈដ៏ចម្លែក នៅលើខ្នងស្រ្តីម្នាក់ ដែលកើតឡើង ដោយសារតែ រូបសាក់ឆ្លងមេរោគ ត្រូវបានបង្ហោះ និងចែកចាយពាសពេញបណ្តាញ អ៊ីនធឺណែត និងធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។



បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ ស្រ្តីដែលមានរូបសាក់ នៅលើខ្នងនោះ បានដេកផ្កាប់មុខ នៅលើគ្រែ ដើម្បីឲ្យ គ្រូពេទ្យ ព្យាបាលដំបៅនៅលើខ្នង ដែលកើតឡើងដោយសារតែ រូបសាក់នោះឆ្លងមេរោគ។ ជាមួយគ្នានេះដែរ គ្រូពេទ្យជំនាញ បានស្លៀកសម្លៀកបំពាក់ និងស្រោមដៃ ដើម្បីការពារ រួចសង្កត់ត្រង់ដំបៅ នៅលើខ្នង ស្រ្តីនោះយឺតៗ។ រំពេចនោះដែរ សារធាតុរាវពណ៌ត្នោត (មិនដឹងថា ជាអ្វីឲ្យប្រាកដ) បានហូរចេញ ពីដំបៅស្រ្តីរូបនោះយ៉ាងច្រើន ដូចគេចាក់ទឹក ដែលមើលទៅពិតជាគួរឲ្យខ្ពើម និងញាក់សាច់ មុននឹងមានឈាម ចេញមកតាមក្រោយ។

គួរបញ្ជាក់ផងដែរថា វីដេអូមួយខ្សែនោះ ត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube ដោយទទួលបាន ចំនួនទស្សនា យ៉ាងច្រើន រហូតដល់ទៅ ជិត៣សែនដងឯណោះ។

យ៉ាងណាមិញ ប្រភពមិនបានបញ្ជាក់ឡើយថា តើរូបសាក់ នៅលើខ្នង ស្រ្តីរូបនោះ ឆ្លងមេរោគ ដោយរបៀបណា ទើបឈានដល់ កើតមានដំបៅ យ៉ាងចម្លែក បែបនេះ៕

សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖ (វីដេអូមានទិដ្ឋភាពគួរឲ្យខ្ពើម)

ប្រភព ៖ បរទេស

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម