ផឹកស៊ីស្រវឹងបង្កហិង្សា ត្រូវកម្លាំង កងរាជអាវុធហត្ថខេត្ត ចាប់ដុសក្អែល
ខេត្តបន្ទាយមានជ័យ ៖ ជនបង្កក្នុងវង់ផឹកស៊ី ចំនួន២នាក់ បានធ្វើសកម្មភាព វាយតប់ ទៅលើភាគីជាជនរងគ្រោះម្នាក់ ឲ្យរងរបួសធ្ងន់ ត្រូវកម្លាំងកងរាជអាវុធហត្ថ សង្កាត់ទឹកថ្លា ចាប់ក្របួចកអាវ នាំយកមក ស្នាក់ការ បន្ទាប់ពីទទួលបណ្តឹង ពីជនរងគ្រោះ។ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ចាប់ឃាត់ខ្លួន បានទាំង ២នាក់ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ម៉ែន ភីរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ជនរងគ្រោះ និងជនបង្ក បានផឹស៊ីជាមួយគ្នា ក្នុងនោះ មានបុរសវ័យចំណាស់ម្នាក់ បានចូលរួមផឹកស៊ី ផងដែរ សរុបមានគ្នាចំនួន ៥នាក់ នៅផ្ទះលក់គ្រឿងសំណង់ គង់ គឹមទី ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ក្រោយពីផឹកស៊ីស្រវឹង បុរសចំណាស់ម្នាក់នោះ បានឲ្យជនបង្កចាក់ ស្រាឲ្យគាត់ផង ពេលនោះ ជនបង្កក៏និយាយទៅបុរសចំណាស់នោះ ទាំងពាក្យសំដីអសុរសថា អញមិនចាក់ស្រា ឲ្យអាឯងទេ ។
ពេលឮដូច្នោះ ជនរងគ្រោះឈ្មោះ ធឹម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិកើតហេតុ ក៏បាននិយាយថា ម្តេចឯងនិយាយដូច្នោះ គាត់អាចបង្កើត ក្បាលឯងបាន ពេលនោះជនបង្កម្នាក់ បានស្ទុះមកវាយជនរងគ្រោះ យ៉ាងចាស់ដៃ បន្ទាប់មកបក្សពួកគេម្នាក់ទៀត បានស្ទុះជួយដាល់ និងវាយ បណ្តាលឲ្យ ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ។
លោកមេបញ្ជាការរង បានបញ្ជាក់ថា ជនបង្កទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ម្នាក់ឈ្មោះ ហោ ការ៉ាន់ ភេទប្រុសអាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ តុប តេង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិកើតហេតុ ជាមួយគ្នា ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ ក៏បាននិយាយថា ពួកគេពិតជាបាន វាយទៅលើជនរងគ្រោះ ពិតប្រាកដមែន តែនេះក៏ដោយសារ ជនរងគ្រោះ បានវាយទៅលើ បក្សពួករបស់ខ្លួនមុន។
លោក មេបញ្ជាការរង ក៏បានបញ្ជាក់ផងទៀតថា តែនេះគឺដោយសារតែ ជនបង្កមានគ្នា២នាក់ វាយឲ្យជនរងគ្រោះ របួសធ្ងន់ បច្ចុប្បន្នជនដៃដល់ ទាំង២នាក់ ត្រូវបានកម្លាំងជំនាញ បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!