រថយន្ត​​ដឹក​សំរាម​ រអិល​ធ្លាក់​ ក្នុងរណ្តៅ ឆេះ​​​យ៉ាង​សន្ធោ​សន្ធៅ​

 
 

ខេត្ត​ព្រះ​សីហ​នុ ៖ ​​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ ​​បាន​កើតឡើង​​​​ ដោយ​រថយន្ត​​ដឹក​សំរាម​​ ​រ​បស់​ក្រុម​ហ៊ុន​​ស៊ីនទ្រី​​​​​​ មួយ​គ្រឿង​ រអិល​ធ្លាក់​ក្នុង​រណ្តៅ​​ បណ្តាល​ឱ្យ​​ឆេះ​ យ៉ាង​សន្ធោ​សន្ធៅ​​ កាលពី​វេលា​​ ម៉ោង​១២​ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី១៤ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦​ នេះ ​ស្ថិត​ក្នុងភូមិ​អូរ​តា​សេក​ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

រថយន្ត​​បង្ក​​ដោយ​ខ្លួនឯង​ ម៉ាកមី​ស៊ុ​យ​ប៊ី​ស៊ី ​ជា​​រថយន្ត​ដឹក​សំរាម​​ របស់​​ក្រុមហ៊ុន​​ស៊ីន​​ទ្រី ​ខណៈ​ពេល​​យក​សំរាម​ទៅ​ទីលាន​ចាក់សំរាម ក៏​រអិល​ធ្លាក់​ ក្នុង​រណ្តៅ បណ្តាល​​​​ឆេះ​រថយន្ត​​ ស្ទើរ​ទាំងស្រុង ​។

​ក្រោយ​កើតហេតុ ​​អ្នកបើកបរ​​រថយន្ត​​ បាន​រត់​​គេចខ្លួន​ បាត់​​ស្រមោល​ ខណៈគ្រោះថ្នាក់​ខាងលើ ​មិន​បណ្តាល​​ឱ្យ​​មាន​អ្នក​រ​ងរ​បួស​​ ក្នុង​​​ហេតុ​ការណ៍ ​ខាង​លើ​នោះទេ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម