កំពូលគូស្នេហ៍ ប្រចាំប្រទេសថៃ Nadech និង Yaya លេងមួយក្បាច់អស់ស្ទះ (មានវីដេអូ)
ថៃ៖ អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ហើយ ពីគូស្នេហ៍ដែលក្រមិចក្រមើម និងផ្អែមល្អែមបំផុត ដែលជាគូស្នេហ៍នៅក្នុងក្តីស្រមៃរបស់អ្នកគាំទ្រគ្រប់គ្នា គឺកំពូលគូស្នេហ៍ លោក Nadech និងកញ្ញា Yaya ដែលទើបតែបើកចំហរ ទំនាក់ទំនងស្នេហារវាងគ្នានិងគ្នា ឲ្យទស្សនិកជនបានដឹងកាលពីឆ្នាំកន្លងទៅមិញ។
យ៉ាងណាមិញ ថ្មីៗនេះគូស្នេហ៍ទាំង ២នាក់នេះ បានទទួលថតរឿងជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តជាខ្លាំង។ លោក Nadech និងកញ្ញា Yaya កំពុងតែផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា "Leh Lub Salub Rang" ដែលរឿងនេះ ដំបូងគឺមានទស្សនិកជនមួយចំនួន មានការមិនពេញចិត្ត ព្រោះរឿងនេះ តម្រូវឲ្យលោក Nadech តែងខ្លួនជាស្រី និងមានកាយវិការល្វត់ល្វន់ដូចជាស្រី រីឯ Yaya វិញ តែងខ្លួនជាបុរស ប៉ុន្តែក្រោយមកក៏បែរជាមានសន្ទុះអ្នកគាំទ្រយ៉ាងខ្លាំងឡើង ព្រោះថានេះជាចំណុចពិសេសនៃរឿងមួយនេះ គឺគូស្នេហ៍ទាំង២នាក់នេះ ពួកគេបានប្តូរព្រលឹងគ្នា ដែលជាសាច់រឿងប្លែកភ្នែកមែនទែន ទើបធ្វើឲ្យមានការចាប់អារម្មណ៏ជាច្រើនពីសំណាក់ទស្សនិកជន។
មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ បានបង្ហាញឈុតឆាកខ្លះៗនៅក្នុងរឿង ដោយពេលនោះ ពួកគេបានដើរបង្ហាញម៉ូតនៅលើឆាកក្នុងកម្មវិធី Channel 3 Runway 2016 ស្រាប់តែធ្វើឲ្យអ្នកគាំទ្រនៅទីនោះ ផ្ទុះសំណើចស្ទើរទប់មិនជាប់ ព្រោះតែកាយវិការយ៉ាងក្រមិចក្រមើម និងគួរឲ្យអស់សំណើច របស់ពួកគេទាំង២៕
ចង់ដឹងថាពួកគេបានធ្វើអ្វីខ្លះសូមទស្សនាវីដេអូទាំងអស់គ្នា៖
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!