ឌុបសង្សារ ដើរលេង ថ្ងៃបុណ្យ នៃក្តីស្រឡាញ់ ជួបគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ ៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដឹកសង្សារដើរលេង បើកម៉ូតូវ៉ារថយន្ត លឿនពេក ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀត បណ្តាលឲ្យ ដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៤ កុម្ភៈ តាមបណ្តោយ មហាវិថីព្រះនរោត្តម កែងផ្លូវ២២២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ជិះគ្នា២នាក់ គូសង្សារ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ។ ចំណែរថយន្តរងគ្រោះម៉ាក COROLLA ពណ៌ស ស៊េរី២០១៦ ជិះម្នាក់ឯង ក្នុងទិសដៅ ពីត្បូងទៅជើង ។
សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ដឹកសង្សារ ធ្វើដំណើរតាមបណ្តោយ មហាវិថីព្រះនរោត្តម លុះមកដល់ចំណុច ផ្លូវកែងលេខ២២២ ដោយសារតែ ម៉ូតូបើកលឿន ហើយវ៉ារថយន្តមួយគ្រឿង នៅពីមុខមិនចាំម៉ាក ស្របពេលរថយន្ត បើកបរបញ្ច្រាសទិសគ្នា បម្រុងបត់ឆ្វេង ក៏ត្រូវម៉ូតូបុកចំចំហៀងខាងឆ្វេង បណ្តាលម៉ូតូដួល រងរបួសធ្ងន់នារីម្នាក់ រីឯបុរស ដែលជាអ្នកឌុប រងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តវិញ ខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះ ដឹកយកជនរងគ្រោះ ទាំង២នាក់ ទៅព្យាបាលនៅ គ្លីនិកឯកជនមួយ រីឯម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅចរាចរណ៍ជើងគោក ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!