យុវសិស្សម្នាក់ ត្រូវគេលបចាក់ស្លាប់ ដោយមិនដឹង មូលហេតុ នៅក្បែរសាលារៀន
ខេត្តព្រៃវែង ៖ យុវសិស្សម្នាក់ ត្រូវបានគេលបចាក់ពីក្រោយ បណ្តាលឲ្យ បាត់បង់ជីវិត ពេលដឹកដល់មន្ទីរពេទ្យ ដោយមិនដឹង ពីមូលហេតុ។ ហេតុការណ៍ចាក់សម្លាប់ សិស្សសាលា ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៥ នៅចំណុច ខាងក្រៅរបង ឈៀងខាងកើត វិទ្យាល័យ ព្រៃពោន ស្ថិតក្នុងភូមិព្រៃពោន ឃុំ ព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យុវសិស្សរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ជុំ រីឆាត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា យុវសិស្សរងគ្រោះ ត្រូវបានយុវសិស្សម្នាក់ ផ្សេងទៀត ដែលរៀនក្នុងវិទ្យាល័យព្រៃពោន ជាមួយគ្នា ឈ្មោះ លី សុធីរៈ ភេទប្រុស អាយុ១៨ឆ្នាំ ប្រើកាប៊ីកាំភ្លើង លបចាក់ពីក្រោយ ចំខ្នងផ្នែកខាងឆ្វេង បណ្តាលអោយ រងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលដឹក ដល់មន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្របែក ចំណែកឯជនបង្ក ក្រោយពីលបចាក់ យុវជនរងគ្រោះហើយ បានរត់គេចខ្លួនបាត់ បន្សល់ទុក តែវត្ថុតាងកាប៊ី កាំភ្លើង នៅនឹងកន្លែងកើតហេតុ។
ទោះជាយ៉ាងណាក៏ដោយ ចំពោះហេតុការណ៍ សិស្សសាលា លបចាក់សិស្សសាលា ដូចគ្នា រហូតដល់ស្លាប់បាត់បង់ជីវិតនេះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់បានថា បណ្តាលមកពី មូលហេតុអ្វីនោះទេ ប៉ុន្តែបានអះអាងថា កំពុងតាម ប្រមាញ់ជនបង្ក ដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ហើយនៅពេលចាប់ ជនបង្កបាន យើងក៏អាចដឹងបាន ពីមូលហេតុពិតដែរ។
ដោយឡែក សាធារណៈមតិខ្លះ បានលើកឡើងថា គ្រាន់តែចង់ដឹង ពីមូលហេតុនោះ មិនចាំបាច់រងចាំ រហូតដល់ចាប់បានជនបង្ក នោះទេ គឺគ្រាន់តែចុះ ទៅសាកសួរ នៅក្នុងវិទ្យាល័យ ព្រៃពោននោះ ក៏អាចដឹងដែរ មិនដែលសុខៗ លបមកចាក់គេលេង នោះទេ វាទាល់តែមានភ្លើង ទើបមានផ្សែង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!