ក្រុមហ៊ុន Camhomes ជ្រើសរើសដៃគូ បុកគ្រឹះដែលឈានមុខគេ នៅក្នុងតំបន់អាសុី ដើម្បីអភិវឌ្ឍន៍ខុនដូ D’seaview
ថ្មីៗនេះក្រុមហ៊ុន Camhomes បានចាប់ដៃគូជាមួយក្រុមហ៊ុន MCCO (Cambodia) Co., Ltd សម្រាប់ការ បុកគ្រឹះអគារខុនដូ D’seaview នៅខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ ដ៏សំខាន់មួយនៅ ក្នុងប្រទេសកម្ពុជា។
លោក Dato’ Dr Johnny Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Camhomes បានអោយដឹងថា៖ «ដោយសារតែ ក្រុមហ៊ុន MCCO មានបទពិសោធន៍ បុកគ្រឹះសំណង់អគារ ជាច្រើននៅក្នុង ប្រទេសកម្ពុជាក៏ដូចជា បណ្តាប្រទេសដទៃទៀត ធ្វើអោយយើងមានទំនុកចិត្ត ថាពួកគេអាច សម្រេចគម្រោងរបស់យើងក្នុង ការបុកគ្រឹះប្រកបដោយ សុវត្ថិភាពនិងប្រសិទ្ធភាពទៅតាម ស្តង់ដារអន្តរជាតិ សម្រាប់គម្រោងទីមួយ របស់យើងនៅក្នុង ខេត្តព្រះសីហនុ»។
MCCO គឺជាក្រុមហ៊ុនវិស្វកម្មអន្តរជាតិដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Metallurgical Corporation of China Ltd (MCC) នៅក្នុង ប្រទេសចិន ហើយត្រូវបានទទួលស្គាល់ថាជា ក្រុមហ៊ុនជាអន្តជាតិ ដែលនាំមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុននេះល្បីល្បាញ ដោយសារ តែមានបទពិសោធន៍ និងភាពខ្លាំងពូកែ ផ្នែកវិស័យវិស្វកម្ម ការអភិវឌ្ឍធនធាន ការផលិតបរិក្ខារ ការផ្គត់ផ្គង់ ក៏ដូចជាការសាងសង់ និង ការអភិវឌ្ឍអចលនទ្រព្យ។
លោក Xie Hong jun ប្រធានគម្រោងនៃក្រុមហ៊ុន MCCO បានលើកឡើងថា៖ « D’seaview គឺជាគម្រោង ដ៏ពិសេសរបស់ពួកយើង។ ដោយសារតែយើងមាន បទពិសោធន៍បុកគ្រឹះអគារ ល្បីៗជាច្រើន នៅក្នុងតំបន់អាសុី យើងជឿជាក់ថាយើងអាចរួម ចំណែកសាងសង់លំនៅដ្ឋាន ដ៏ល្អមួយទៅតាម លក្ខខ័ណ្ឌដ៏តឹងរឹង របស់ក្រុមហ៊ុន Camhomes »។
MCCO បានធ្លាប់បានធ្វើការលើគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់អាសុីដូចជា អគារ Tropicana Avenue នៅក្នុងប្រទេស ម៉ាឡេស៊ី អគារ Gateway tower នៅប្រទេសហ្វីលីពីន អគារCentral Bank Tower នៅគុយវែត និងសំណង់អគារជា ច្រើនទៀត។ D’seaview នឹងត្រូវសាងសង់នៅលើផ្ទៃដី ដែលហ៊ុំព័ទ្ធដោយជុំវិញ ទីធ្លាសួនច្បារដ៏ធំល្វឹងល្វើយ មានកន្លែងក្មេងលេង និងមានទីធ្លាសម្រាប់សម្រាក់លម្ហែ ឬ កន្លែងលេងកីឡានៅចំកណ្តាល ទីក្រុងពណ៌បៃតង។ អគារទាំង ៤របស់ខុនដូនេះ ត្រូវបានរចនាយ៉ាងល្អឯក ព្រមទាំមាន ទីធ្លាធំទូលាយ មានចតរថយន្ត និង មានការការពារ សុវត្ថិភាព ២៤ ម៉ោង ហើយក៏មានការផ្លូវដ៏ ស្រស់ស្អាតដែលភ្ជាប់ ពីអគារមួយទៅអគារមួយ។
នៅក្បែរខុនដូ D’seaview មានអគារពាណិជ្ជកម្មដ៏ធំ ដែលសមស្រប សម្រាប់ធ្វើជា ការិយាល័យ ឬទីតាំងពាណិជ្ជកម្មដូចជា៖ អាហារដ្ឋាន បារ មន្ទីរពេទ្យ ហាងកែសម្ផស្ស ហាងលក់ទំនិញ ធនាគារ និង សេវាកម្មផ្សេងៗទៀត។ ប្លង់អគារពាណិជ្ជកម្ម មានភាពទូលាយទាំងផ្នែក ខាងក្នុង និងផ្នែកខាងក្រៅ។ សសរគ្រឹះដ៏ រឹងមាំត្រូវបានប្រើដើម្បី ទ្ អគារទាំងមូលដែលធ្វើឲ្យផ្នែក ខាងក្នុងអគារមានភាពទូលាយ និងអាចតុបតែងបានច្រើន។
ការងារបុកគ្រឹះត្រូវបានរំពឹងទុកថានឹងចាប់ផ្តើមនៅខែនេះហើយប៉ាន់ប្រមាណថា នឹងបញ្ចប់នៅ ខែមិថុនា។ ក្នុងពេល ដំណាលគ្នានេះចំពោះ លោកអ្នកដែលចង់ បានកន្លែងស្នាក់នៅក្បែរមាត់ សមុទ្រ ហើយមាន ការរស់នៅដូចប្រទេសសិង្ហបុរី លោកអ្នកអាចមកការិយាល័យរបស់ Camhomes ដែលមានទីតាំងនៅក្នុង អគារកាណាឌីយ៉ា ហើយអាចសាកសួរ ជាមួយអ្នកជំនាញ អចលនទ្រព្យដើម្បីដឹង អំពីព័ត៌មានលំអិត ពីគម្រោងអភវឌ្ឍន៍ មួយនេះ ឬ លោកអ្នកអាច ទំនាក់ទំនងមកកាន់ លេខ 023985 828 / 097 768 9090 ឬ ចូលទៅកាន់គេហទំព័រ www.mycamhomes.com
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!