ចោរស្លៀក​ពាក់​ ឯកសណ្ឋាន​សមត្ថកិច្ច​ ភ្ជង់​ប្លន់ ​ស្ត្រី២នាក់ យកម៉ូតូស្គូពី

 
 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់ ត្រូវ​ជនសង្ស័យ​ ៣​នាក់ ​ស្លៀកពាក់​ កងកម្លាំង​សមត្ថកិច្ច​ ដក​កាំភ្លើង​ភ្ជង់ ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ បាត់​ដោយ​​សុវត្ថិភាព កាលពី​ម៉ោង ជាង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​ក្រោម​ស្ពាន​អាកាស​ ៥​មក​រា ក្នុង​សង្កាត់​ ផ្សារ​ដេរ​ប៉ូ​៣ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ ​ដែល​ជា​ម្ចាស់​ម៉ូតូ តែ​ជា​អ្នក​ជិះ​ពីក្រោយ ​ឈ្មោះ​ ហេង ស្រី​ស្រស់ អាយុ​២០​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ម៉ូតូ​ដែល​ចោរ​ យក​ទៅ​នោះ​ ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ​លាយ​.​ស មិន​ចាំ​ស្លាក​លេខ​ច្បាស់ ។ រីឯ​អ្នក​ឌុ​ប​ឈ្មោះ ​ស្រស់ អាយុ​២៥​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ម្តុំ​ ផ្សារ​អូ​ប្ញ​ស្សី ខណ្ឌ​៧​មក​រា ។

ចំណែកឯ​ជនសង្ស័យ​ មាន​គ្នា​៣​នាក់ បន្លំ​ធ្វើ​ជា​សមត្ថកិច្ច​ តែ​មិន​ច្បាស់​ថា ជា​នគរបាល ទាហាន ឬ​អាវុធហត្ថ​ទេ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។

ជន​រង​គ្រោះ ជា​អ្នក​បើក​ម៉ូតូ​ បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ ចេញពីផ្ទះ​ នៅ​ម្ដុំ​ផ្សារ​អូ​រប្ញ​ស្សី បម្រុង​ទៅ​មាត់ទន្លេ ហើយ​ក្រោយមក ពួក​គាត់​ទាំង​២​នាក់ ​បាន​ជិះ​ម៉ូតូ​ ពី​ម្ដុំ​មាត់ទន្លេ​ ជិះ​ដើរ​លេង​ រហូត​ដល់​ខុន​ដូ​មួយ​កន្លែង តាម​ផ្លូវ​៦០៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ពេល​នោះ​ គាត់​ទាំង​២​នាក់​ បាន​ទាស់​ពាក្យ​សម្តី​គ្នា​បន្តិច ហើយ​ក៏​បាន​ ឈប់​ម៉ូតូ​ប្រកែក​គ្នា ស្រាប់តែ​មាន​ម៉ូតូ​ ជនសង្ស័យ​ខាងលើ មាន​វិទ្យុទាក់ទង ​ខ្នោះដៃ និង​មាន​កាំភ្លើង​ នៅ​នឹង​ចង្កេះ​ ទៀត​ផង បាន​ជិះ​ទៅ​វិញ​ ទៅ​មក ​ចុះឡើង​ នៅ​ជិត​កន្លែង​​ ពួក​គេ​ឈប់​ម៉ូតូ​ ប្រកែក​គ្នា ។

ក្រោយមក ជន​រង​គ្រោះ​ ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ចេញ ពី​កន្លែង​នោះ ​រហូត​ដល់​ចំណុច ​រង្វង់​មួល​ទួល​គោក ស្រាប់តែ​ឃើញ​ ម៉ូតូ​ខាងលើ ​ជិះ​ដេញ​មក​ពីក្រោយ តែ​ជន​រង​គ្រោះ​ ទាំង​២​ស្មានថា ជា​កងកម្លាំង​សមត្ថកិច្ច​ណាមួយ ទើប​មិន​ខ្វល់​ ពេល​ជិះ​ចូល​ដល់​ ផ្លូវ​ក្រោម​ដី​ ស្រាប់​តែ​ម៉ូតូ​ជនសង្ស័យ ​ខាងលើ បាន​ជិះ​មក​ជិត​ហើយ​កៀរ​ជន​រង​គ្រោះ​ ទាំង​២​ ឱ្យ​ឈប់​ម៉ូតូ​ ពេល​នោះ ស្រាប់តែ ​មាន​ជនសង្ស័យ​ម្នាក់ ​​បាន​ដក​កាំភ្លើងខ្លី​ មួយ​ដើម ហើយ​ភ្ជង់​ ទៅ​លើ​ជន​រង​គ្រោះ ​ទាំង​២​នាក់ ដោយ​ខ្លាច​ជនសង្ស័យ​ បាញ់​សម្លាប់​ ជន​រង​គ្រោះ ​បាន​ប្រគល់​​ម៉ូតូ​ឱ្យទៅ​ជនសង្ស័យ ​ជិះ​ចេញ​ទៅ​ ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ អ្នក​ទាំង​២​ បាន​រត់ឡើង​មក​លើ​ផ្លូវ​ធំ​ ហើយ​ស្រែ​កថា ចោរ​ៗ ​បង្ក​ការ​ភ្ញាក់ផ្អើល ​ដល់​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ និង​បាន​ទាក់ទង ​សមត្ថកិច្ច​មូលដ្ឋាន​ ចុះ​មក​ត្រួតពិនិត្យ ​កន្លែង​កើតហេតុ ។ បន្ទាប់​មក ជន​រង​គ្រោះ ​ទាំង​២​នាក់ បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​​ នៅ​ប៉ុស្ដិ៍​នគរបាល​ រដ្ឋបាល​សង្កាត់​ផ្សារ​ដេប៉ូ​៣ ដើម្បី​ស្វែងរក​ជនសង្ស័យ ​មក​ដាក់ទោស​ ទៅ​តាម​នីតិវិធី ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម