ម្ចាស់​ទីតាំង ​ហ្គេ​ម​បាញ់​ត្រី​ ខុសច្បាប់ បិទទ្វារ​ ចាក់សោ​ខាងក្នុង​ មិន​អោយ​ចូល ​ឌឺ​អាជ្ញាធរ

 
 

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ ឯកភាព​ខណ្ឌទួលគោក នៅ​រសៀល ​ថ្ងៃ​ទី​១៦​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៦ នេះ​បាន​ចុះ​បង្ក្រាប​ ទីតាំង​បើក​ល្បែង​ហ្គេ​ម​ បាញ់​ត្រី​១​កន្លែង តែ​ត្រូវ​ម្ចាស់​ទីតាំង ​បាន​បិទទ្វារ​ផ្ទះ​ មិន​ឲ្យ​កម្លាំង​គណៈ​បញ្ជាការ​ ចូល​ត្រូ​ត​ពិនិត្យ​ឡើយ ដែល​ទីតាំង​នេះ​ នៅ​ចំណុច​ក្បែរ​ នឹង​ហាង​កាហ្វេ​ភ្នំពេញ​ ១៥A តាម​បណ្ដោយ​ផ្លូវ​២៥៥ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​ នឹង​ទីតាំង​បើក​ល្បែង ​ហ្គេ​ម​បាញ់​នេះ បាន​ឲ្យ​ដឹង ផង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​ មិន​ថា​យប់​ ឬ​ថ្ងៃ​នោះ​ទេ គឺ​សម្បូរ​ណាស់ ​ក្រុម​ក្មេង​ស្ទាវ​ ដែល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ៗ​ ចូល​មក​លេង​ហ្គេ​ម អ្វី​ដែល​គួ​រអោយ​ គត់​សម្គាល់​នោះ​ មិន​ត្រឹមតែ​ចូល​លេង​ហ្គេ​ម ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើប្រាស់​គ្រឿងញៀន ​នៅ​ក្នុង​ទីតាំង​នេះ​ បន្ថែម​ទៀត ដែល​បង្ក​ភាព​អសន្តិសុខ​ នៅ​ក្នុង​មូលដ្ឋាន​ ផង​ដែរ​។

សូម​បញ្ជាក់​ថា អស់​រយៈពេល​ ជាង​៣​ម៉ោង​ទៅ​ហើយ អាជ្ញាធរ​ក៏​ដូច​ជា ​គណៈ​បញ្ជាការ​ នៅ​មិន​ទាន់​មាន​ វិធានការ​នៅឡើយ​ទេ​ ដោយ​គ្រាន់តែ​ យក​ឡាន​ របស់​គណៈ​បញ្ជាការ​ មក​ដាក់​នៅ​ខាង​មុខ ​ទីតាំង​ហ្គេ​ម​បាញ់​ ត្រី​នេះ​។

ប្រជាពលរដ្ឋ​នៅ​ទីនោះ ​បាន​ធ្វើការ​រិះគន់​ លោក​ ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌទួលគោក​ យ៉ាង​ចាស់​មាត់​ថា ការ​ចុះ​ចាប់​ហ្គេ​ម​បាញ់​ត្រី​ ខាងលើ​នេះ​ អាជ្ញាធរ​ខណ្ឌ​ ហាក់ដូចជា​ធ្វើ​លេងៗ​ យ៉ាងម៉េច​ទេ ឬ​ក៏​មាន​អ្នកមាន​លុយ​អន្តរាគមន៍ ​បានជា​មិន​ហ៊ាន​ កាត់​សោរ​ ​ចូលចាប់​ ហ្គេ​ម​បាញ់​ត្រី​ ទាំងនោះ​អ​ញ្ចឹ​ង បែរជា​បណ្តែតបណ្តោយ​ ឲ្យ​ម្ចាស់​ទីតាំង​នោះ ចាក់សោរ​ទ្វារ​ឌឺ នឹង​អាជ្ញាធរ​ បែប​នេះ​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា បើ​ថ្ងៃក្រោយ​ គ្រាន់តែ​ចុះ​មក​បន្លាច ឬ​បង្អើល​លេង​ៗ ​បែប​នេះ កុំ​ចុះ​មក​ល្អ​ជាង ​នាំ​អោយ​អ្នក​រកស៊ី​ខុសច្បាប់​ ទាំងនោះ ​មើលងាយ និង​រង​ការ​រិះគន់​ ពី​សំណាក់​មហាជន ​អត់​អំពើ​៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម