ឃាត់ខ្លួនរឿងប្រើហិង្សា វាយប្រពន្ធកូន ស្រាប់តែរកឃើញ មានដីកាចាប់ខ្លួនករណីប្លន់
កណ្តាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនក្នុងករណីហិង្សាវាយប្រពន្ធ កូន នៅម៉ោងប្រមាណ ២០៖០៥នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងផ្ទះ ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយឃាត់ខ្លួនសមត្ថកិច្ចរងឃើញថា ជននេះធ្លាប់មានដីកាចាប់ខ្លួនពាក់ព័ន្ធនិងករណីប្លន់ តែបានរត់គេចខ្លួនទៅធ្វើការនៅថៃបាត់។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ន ណាវី ភេទប្រុស អាយុ៣២ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ឯជនរងគ្រោះជាប្រពន្ធឈ្មោះ ផាន ម៉េត ភេទស្រី អាយុ ៣៥ឆ្នាំ ជាកសិករ រស់នៅជាមួយគ្នា។
មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ នៅម៉ោង ១០៖០០នាទី កូនជនសង្ស័យអាយុ ៦ឆ្នាំ បានលេងជាមួយក្មេងដទៃ ហើយធ្លាក់ចូលលូ ទើបជនសង្ស័យរករឿងប្រពន្ធថា មិនមើលកូន ដោយសារប្រពន្ធជាប់រវល់ឆ្អើរត្រី ជនសង្ស័យក៏ចេញពីផ្ទះ ទៅផឹកស្រាបាត់ រហូតដល់វេលាម៉ោងកើតហេតុ បានត្រឡប់មកផ្ទះវិញ ហើយបានវាយកូន និងស្តីបន្ទោស មិនឲ្យកូនលេងជាមួយគេទៀត ពេលនោះប្រពន្ធ ឃាត់ក៏ត្រូវជនសង្ស័យ ជាប្តីចាប់បោចសក់វាយប្រពន្ធ។
បើតាមការបញ្ជាក់របស់មន្រ្តីនគរបាល ជនសង្ស័យ យ៉ន ណាវី នេះមានដីកាចាប់ខ្លួន ពីបទប្លន់ប្រព្រឹត្តនៅភូមិ ព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៦ កន្លងមក តែជនសង្ស័យ បានគេចខ្លួនទៅធ្វើការនៅប្រទេសថៃ។ ក្រោយពេលឃាត់ខ្លួន រួចជនសង្ស័យ ខាងលើត្រូវបានកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!