សមត្ថកិច្ចចុះបង្រ្កាប​ ហាងកាហ្វេ លួចបើក​សេវា ផ្លូវភេទ នៅត្រឡោក​បែក ឃាត់ខ្លួន ១០នាក់

 
 

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​ កោះសន្តិភាព បានឲ្យដឹងជំហានដំបូងមកថា ​មនុស្ស១០នាក់ (ស្រី៤នាក់) ​ក្នុងនោះ មានទំាងម្ចាស់ហាងប្រុសស្រីផង ​បាន​ត្រូវសមត្ថកិច្ច របស់​ការិយាល័យ ប្រយុទ្ឋប្រឆាំង​ ការជួញដូរមនុស្ស និងការពារអនីតិជន ​នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​ សហការជាមួយ អាជ្ញាធរមូលដ្ឋាន​​ និងមាន​ការចូលរួម សម្របសម្រួល​ ពីតំណាងអយ្យការ លោកព្រះរាជអាជ្ញារង​ មាស ច័ន្ទពិសិដ្ឋ ​ឃាត់ខ្លួនក្នុងការចុះបង្ក្រាប ហាង​ហាហ្វេ មួយកន្លែង ដែល​លួចបើកបម្រើ សេវាផ្លូវភេទ ។

ប្រតិបត្តិការនេះ ​បានធ្វើឡើង នៅវេលាម៉ោង​៤ និង៣០នាទីរសៀល ថ្ងៃទី១៧ ​កុម្ភៈ ២០១៦ ​នៅតាមបណ្តោយ ផ្លូវ៥៩៨​ ក្នុងតំបន់ត្រឡោកបែក ​ស្ថិតក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍ បានបន្តថា​ មនុស្សប្រុសស្រី ទំាង១០នាក់នោះ​ បានត្រូវបញ្ជូន ទៅការិយាប្រយុទ្ឋប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន​ នៃ ​ស្នងការដ្ឋាននគរបាល​ រាជធានី​ភ្នំពេញ​ដើម្បីសាកសួរ ចាត់ការតាមច្បាប់ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម