លោកតាជិះកង់ត្រឡប់ពីលក់ក្រម៉ាវិញ ក្តៅស្អុះស្អាប់ចុះងូតទឹករណ្តៅលង់ស្លាប់
ខេត្តត្បូងឃ្មុំ ៖ លោកតាអាយុ៧៥ឆ្នាំម្នាក់ ឈ្មោះ ជាម យ៉ន មានមុខរបរ ជាអ្នកដើរលក់ក្រម៉ា មានទីលំនៅភូមិដំណាក់បេង ឃុំអំពិលតាពក ស្រុកអូររាំងឪ បានជិះកង់ត្រឡប់មកពី លក់ក្រម៉ាវិញ ក៏ចុះងូតទឹក ត្រង់ចំណុចរណ្តៅថ្មកិន ខាងកើតភូមិ ទួលស្រឡៅ ឃុំគង់ជ័យ បណ្តាលឱ្យលង់ស្លាប់ យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ កុម្ភៈ ២០១៦ ។
ប្រភពឱ្យដឹងថា នៅពេលដែលប្រជាពលរដ្ឋ បានដើរកាត់ត្រង់ចំណុច រណ្តៅថ្មកិនខាងលើ ស្រាប់តែប្រទះឃើញកង់១គ្រឿង រួមទាំងក្រម៉ា តែបាត់មនុស្សមិនឃើញ និងមានស្បែកជើង នៅមាត់រណ្តៅ ។ រំពេចនោះ ក៏បានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ជាបន្ទាន់ ហើយក៏ចាត់កម្លាំងជំនាញ បច្ចេកទេសស្រុក ចុះទៅរាវរកក្នុងទឹក ក៏ប្រទះឃើញ សពលោកតាតែម្តង ។
នៅលើសាកសព គេមិនឃើញមានស្លាកស្នាមអ្វី លើរាងកាយនោះទេ ក៏សន្និដ្ឋានថា ពិតជាបានស្លាប់ ដោយសារលង់ទឹក ពិតប្រាកដមែន ។
នៅក្បែរមាត់រណ្តៅ មានកង់១គ្រឿង ក្រម៉ាចំនួន១៤ក្រម៉ា ហើយនៅហោប៉ៅខោ មានលុយចំនួន ២៥៨.០០០រៀល ដែលបានមកពី ដើរលក់ក្រម៉ា នៅតាមភូមិនានា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!