ត្រឡប់​ពី​នេសាទ​ត្រីវិញ អគ្គី​ភ័យ​បំផ្លាញ​ផ្ទះ​អស់

 
 

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​កោះ​ថ្មី ស្ថិត​ក្នុងភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​អគ្គី​ភ័យ​ ឆេះ​ផ្ទះ​ប្រពល​រដ្ឋ ០១​ខ្នង ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ ០៨ ម៉ែត្រ គុណ​នឹង​០៥.៣០ ម៉ែត្រ ធ្វើ​នៅ​លើ​ទឹក មាន​ចម្ងាយ​ ពី​មាត់ច្រាំង ​ប្រហែល ៥០​ម៉ែត្រ ។

​ផ្ទះ​ដែល​បាន​ឆាបឆេះ​នោះ ជា​ផ្ទះ​ឈ្មោះ ឡុ​ង ធី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​ មុខរបរ​អ្នកនេសាទ ប្រពន្ធ​ឈ្មោះ ប៉ាក់ ធាន អាយុ​២៥​ឆ្នាំ មានកូន​៤​នាក់ ​ក្នុង​បន្ទុក បណ្តាល​ឲ្យ​ខូចខាត​ ស្ទើរ​ទាំងស្រុង ក្នុង​នោះ​បាត់​បង់ លុយ ៥០ ម៉ឺន​រៀល អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ ០២ សន្លឹក កាត​គ្រី​ម៉ូតូ ០១ សន្លឹក ប័ណ្ណ​ក្រីក្រ ០១ សន្លឹក ឧបករណ៍​នេសាទ​លប​ខ្សែ ចំនួន ៣០ លប សម្លៀប​បំពាក់ និង​សម្ភា​រះ​ផ្ទះបាយ មួយ​ចំនួន​ទៀត ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ អគ្គី​ភ័យ​នេះ ​ឆាបឆេះ​ខណៈ​ម្ចាស់ផ្ទះ​ ចេញ​ទៅ​នេសាទ ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ ​នៅឡើយ​ទេ​៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម