អ្នកចម្រៀងមកពី ភ្នំពេញជួបគ្រោះថ្នាក់ ចរាចរណ៍ នៅស្រុកអូររាំង

 
 

មណ្ឌលគិរី៖ ក្រុមអ្នកចម្រៀង មកពី ទីក្រុងភ្នំពេញធ្វើដំណើរ ទៅកាន់ខេត្តមណ្ឌលគិរី ដើម្បីច្រៀងក្នុងកម្មវិធីមួយ នាខេត្តមណ្ឌលគិរី នៅម៉ោង ១៥៖៣០នាទី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបគ្រោះថ្នាក់ចរាចរណ៏ ដោយរថយន្ត ក្រឡាប់នៅចំណុចចន្លោះ គីឡូម៉ែត្រលេខ៨៩ លេខ៩០ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

 អធិការស្រុកអូររាំង លោក ប៊ូ ប៊ុនឈាតបានឲ្យដឹងថា រថយន្តខាងលើ ម៉ាក់ហាយឡែនឌឺ ពាក់ស្លាកលេខ 2R-5969 អ្នកបើកបរមានឈ្មោះ កែវ សុងភីម ភេទស្រី អាយុ៤២ឆ្នាំ អ្នករួមដំណើរ ០៦នាក់ ពុំមានរបួសធ្ងន់ធ្ងរទេ។

លោកអធិការបានបន្តថា ជាសំណាងល្អហើយ ដែលគ្រោះថ្នាក់មួយនេះ ពុំបណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ ឬ បាត់បង់អាយុជីវិត៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម