ភ្លើងឆេះព្រៃ រមនីយដ្ឋានទេសចរណ៍ វប្បធម៌ភ្នំសំបុក បង្កភ័យស្លន់ស្លោ ដល់តាជី យាយជី និងព្រះសង្ឃ
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ និងពុទ្ឋបរិស័ទ្ឋ ព្រមទាំងតាជី យាយជី ដែលស្នាក់នៅ សំណាក់ធម៌ លើកំពូលភ្នំរមនីយដ្ឋាន ទេសចរណ៍វប្បធម៌ភ្នំ សំបុក មានការភ័យស្លន់ស្លោ បាញ់ពន្លត់ទប់ស្កាត់ អណ្តាតភ្លើង ដែលបានឆាបឆេះ រាលដាល ដោយស្លឹកឈើ និងដើមឈើក្រៀមៗងាប់ នៅលើកំពូល បណ្តាលឲ្យឆេះ ផ្សែងខ្មួលខ្មាញ់ នៅក្បែរជើងជណ្ដើរ និងរូបបដិមាករ មួយចំនួន ។
ការភ្ញាក់ផ្អើលនេះកើតមានឡើងកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ និងនាំគ្នាជួយសែងទឹកស្រោចពន្លត់អណ្តាតភ្លើងដែលបានឆាបឆេះស្លឹកឈើ ក្រៀម និងដើមឈើងាប់នៅតាមជើងភ្នំក្បែរជើងជណ្ដើរកុំឲ្យរាលដាលដល់ កំពូលភ្នំ ហើយក៏មិនបង្កឲ្យមានការខាតបង់ ។
រមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំបុកមានទីតាំងនៅឃុំ ថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ហើយសព្វថ្ងៃមានតាជី យាយជី និងព្រះសង្ឃជាច្រើនអង្គ/នាក់ គង់ស្នាក់នៅប្រតិបត្តិធម៌នៅលើកំពូលភ្នំ ដោយមានជារោងអាស្រម និងព្រះវិហ៊ារ ។
គេមិនទាន់ដឹងថា មូលហេតុបណ្ដាលឲ្យមានភ្លើងឆេះរាលដាលនេះកើតឡើងបណ្តាលមកពីអ្វីនោះ ទេ ។ តែនៅរសៀលកើតហេតុ គឺអណ្តាតភ្លើងបានឆាបឆេះស្លឹកឈើ និងមែកឈើក្រៀមនៅតាមជើងជណ្ដើរឡើងទៅលើកំពូលភ្នំ ធ្វើអោយអ្នកស្រុកភ័យស្លន់ស្លោរនាំគ្នាជួយសែងទឹក និងវាយទប់ស្កាត់មុខភ្លើងកំឲ្យបន្តរាលដាល ។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីលោក យ៉ាន់ ហ៊ៀង បានឲ្យដឹងថា ស្ថានការណ៍ឆាបឆេះបានកើតឡើងជិត១ម៉ោងទើបស្ងប់ ក្រោយពីអាជ្ញាធរ និងអ្នកភូមិនាំគ្នាជួយពន្លត់ ។ លោកថា ការឆាបឆេះនេះមិនមានបង្កឲ្យមានអ្នករងគ្រោះទេ ហើយក៏មិនបង្កឲ្យមានការខូចខាតសម្ភារៈអ្វីដែរ ដោយសារតែការឆាបឆេះមិនកើតឡើងសន្ឋោសន្ឋៅ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!