នគរបាលឃាត់ខ្លួន មេកន្ទុយលេខដ៏ធំ ខណៈកំពុងប្រមូល សន្លឹកឆ្នោត
កណ្តាល៖ នគរបាលស្រុកកោះធំ បានឃាត់ខ្លួនមេឆ្នោតកន្ទុយលេខម្នាក់ រួមវត្ថុតាងសន្លឹកឆ្នោត មួយចំនួនផងដែរ ខណៈមេឆ្នោតរូបនេះកំពុងតែ ដើរប្រមូលពីកូនស៊ីវ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា មេឆ្នោតកន្ទុយលេខ ដែលត្រូវឃាត់ខ្លួននោះឈ្មោះ សាម វណ្ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិកររស់នៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនមេឆ្នោតរូបនេះ គឺដោយសារតែកម្លាំង នគរបាលបានដើរល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខនៅក្នុងមូលដ្ឋាន លុះពេលល្បាតទៅដល់ ចំណុចកើតហេតុក៏ប្រទះ ឃើញមេឆ្នោតរូបនេះកំពុងតែដើរប្រមូល សន្លឹកឆ្នោតពីកូនស៊ីវ រូបកម្លាំងក៏បានតាមឃាត់ខ្លួនជាក់ស្តែងរួមទាំងវត្ថុតាងក្រដាសកត់កន្ទុយលេខចំនួន ០៦ សន្លឹក (ធំ០៣, តូច០៣) ។ និងដកហូតទូរស័ព្ទដៃចំនួន ០១ គ្រឿង,ប្រាក់រៀលចំនួន ៤៩៦.៤០០ រៀល ,ប្រាក់វៀតណាមចំនួន ៤៩៨.០០០ ដុង , ម៉ូតូម៉ាក PCX ពណ៏ស ចំនួន ០១ រឿង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!