គេច​ពី​សាលារៀន ទៅ​ងូតទឹក​រណ្តៅ​លេង​ លង់​ស្លាប់

 
 

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​រណ្តៅ​ ជីក​យក​អាចម៍ដី​មួយ​កន្លែង​ មាន​ទំហំ​ប្រហែល​ ជាង​៣០​ម៉ែត្រ​បួនជ្រុង ស្ថិត​នៅ​ភូមិ​អណ្តូង​ជ័យ ឃុំ​ក្រែក ស្រុក​ពញាក្រែក បាន​ឆក់​យកអាយុ​ជីវិត​ ក្មេង​ប្រុស​ជំទង់​ អាយុ​១៥​ឆ្នាំ​ម្នាក់ ។ ហេតុការណ៍​លង់ទឹក​ស្លាប់​នេះ ​កើតឡើង​កាលពី​វេលា​ ម៉ោង​២​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល ​ក្មេង​ប្រុស​រង​គ្រោះ ​បាន​ចុះ​លេង​ទឹក​រណ្ដៅ​ដី​នោះ ​ជាមួយនឹង​ មិត្តភក្តិ​២​នាក់ ​ផ្សេង​ទៀត ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​ក្រែក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​ ដែល​បាន​លង់ទឹក​រណ្តៅ​ស្លាប់​នោះ​ឈ្មោះ ថុ​ង គី​មង​ន់ អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ វិទ្យាល័យ​មួយ​​ ក្នុងភូមិ​អណ្តូង​ជ័យ ដោយ​មិន​បាន ​ទៅ​រៀន​នោះ​ទេ គឺ​បាន​នាំ​គ្នា​ទៅ​ងូតទឹក​ រណ្តៅ​ដី​ ស្ថិត​ក្នុង​ឡូត៍​ចំការ​កៅស៊ូ ដែល​មាន​ចម្ងាយ​ ប្រហែល​ជាង ​៧០០​ម៉ែត្រ​ពី​សាលារៀន ជាមួយ​មិត្តភក្តិ​ ២​នាក់​ផ្សេង​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀ​ថា ក្នុង​ពេល​ដែល​ ចុះ​ទៅ​លេង​ទឹក​នោះ ដោយសារ​តែ​ មិន​ចេះ​ហែល​ទឹក ​ទើប​ជា​ហេតុ​បណ្តាល​ឲ្យ​ លង់ទឹក​ស្លាប់ ដែល​តាម​ការ​សន្និដ្ឋាន​ រណ្តៅ​នោះ​ មាន​ជម្រៅ​ប្រហែល​៣​ម៉ែត្រ ។ បន្ទាប់​មក​ក្រុម​សាច់ញាតិ​ បាន​នាំ​គ្នា​ទៅ​ស្រង់​ចេញ ពី​ក្នុង​ទឹក​រណ្តៅ​ យកមក​ផ្ទះ​ រៀបចំ​ធ្វើបុណ្យ​ តាម​ប្រពៃណី ។

នៅ​ពេល​ដែល​ទទួល​បាន​ដំណឹង​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ បាន​ចុះ​ទៅ​ដល់​ផ្ទះ ​របស់​ក្មេង​ប្រុស​ជំទង់​ដែល​ លង់ទឹក​ស្លាប់ នៅ​ពេល​ដែល​បាន ​សួរនាំ​អ្នក​ជិតខាង ​ត្រូវ​បាន​ពលរដ្ឋ​ប្រាប់​ថា កន្លង​មក​ក្មេង​ប្រុស ​រង​គ្រោះ​ធ្លាប់​បាន​លង់​ទឹក​ នៅ​ត្រង់​ចំណុច​រណ្តៅ​ ខាងលើ​២​លើក​ហើយ​ តែ​មិន​ស្លាប់​ ដោយ​ត្រូវ​បាន​មិត្តភក្តិ​ ជួយ​សង្គ្រោះ​ទាន់ លុះ​រសៀល​ ថ្ងៃ​ទី​២០​កុម្ភៈ​នេះ បាន​នាំ​គ្នា​ ចុះ​ទៅ​លេង​ទឹក ​ម្តងទៀត ​ក៏​លង់​ស្លាប់​តែ​ម្តង ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ​ឃុំ​ក្រែក​ បញ្ជាក់​ថា រណ្តៅ​ជីក​យក​អាចម៍ដី​ ខាងលើ​នោះ ​កន្លែង​ខ្លះ​មាន​ជម្រៅ​រហូត​ដល់​ទៅ​៤​ ម៉ែត្រ ប្រសិនបើ​យើង ​មិន​ចេះ​ហែល​ទឹក​ទេ​នោះ​ គួរតែ​កុំ​នាំ​គ្នា​ ទៅ​លេង​អី ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ ហើយ​បាន​បង្ក​នូវ​ ក្តី​សោកសៅ​ ក្នុង​ក្រុម​គ្រួសារ ​ផង​ដែរ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម