ខឹងគេទះកំភ្លៀង ហៅបងប្អូន ទៅវាយគេដល់ផ្ទះ ត្រូវនគរបាលឃាត់ ខ្លួនទាំងពីរ

 
 

កណ្តាល៖ យុវជនម្នាក់ដោយសារតែ ខឹងនឹងគេទះកំភ្លៀង១ដៃ បានហៅប្អូនទៅវាយគេ ដល់ផ្ទះបណ្តាលឲ្យ រងរបួសទាំងសង្ខាង ដោយក្រុមជនរងគ្រោះរងរបួស រហូតដល់ទៅ៥នាក់ឯណោះ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។

នគរបាលឲ្យដឹងថា ជនរងគ្រោះមានគ្នា ៥នាក់ ទី១.ឈ្មោះហោ សុខថាន ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសក្រោមជង្គង់ខាងធ្វេង ស្មាធ្វេងហើមអង្អុលដៃស្តាំ ទី២.ឈ្មោះសុខ ស៊ាមភេទប្រុសអាយុ ២៩ឆ្នាំ រងរបួសកែងជើងខាឆ្វេង ទី៣.ឈ្មោះទី សុខហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសរលាតកែងដៃខាងឆ្វេង ទី៤. ឈ្មោះនឹង ចាន់ថុល ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរលក់ដូរ ទី៥.ឈ្មោះសេង ណាវីន ភេទប្រុសអាយុ២៣ឆ្នាំរងរបួសហើមដៃខាងឆ្វេង អ្នកទាំង០៥នាក់ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះប៉ុន ពិសិត្តភេទប្រុសអាយុ២៨ឆ្នាំ ទី២.ឈ្មោះប៉ុន ចាន់នីភេទប្រុសអាយុ ២១ឆ្នាំ អ្នកទាំង០២រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈន់ សុខឃីម បានទាក់ពាក្យសំដីគ្នាជាមួយ ឈ្មោះ ប៉ុន ពិសិត្ត ហើយបានទះកំភ្លៀង ឈ្មោះ ប៉ុន ពិសិដ្ឋ ០១ដៃចំកណ្តាលមុខ ទើបគេបានមកហៅប្អូន និងបក្ខពួកទៅវាយជនរងគ្រោះ ដល់ផ្ទះហើយវាយប្រតាយគ្នា ទៅមកបណ្តាលឲ្យឈ្មោះ ប៉ុន ពិសិត្ត រងរបួសដៃធ្វេង ដេរ១០ថេ្នរ និងឈ្មោះប៉ុន ចាន់នី រងរបួសម្រាមដៃឆ្វេង ដេរ០៦ថ្នេរ  ចំពោះឈ្មោះឈន់ សុខឃីម រងរលាត់ដៃខូចខាតម៉ូតូ០១គ្រឿងនិងសម្ភារៈមួយចំនួនទៀត ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ រួចឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់បងប្អូន យកសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម