​ពង្រត់​គ្នា​ រត់​ពី​ភ្នំពេញ ​ទៅ​​​ខេត្ត​​មណ្ឌលគិរី ត្រូវ​សមត្ថកិច្ច​ ឃាត់​ខ្លួន ​ប្រគល់​ឱ្យ​ ក្រុម​គ្រួសារ​វិញ​

 
 

​ខេត្ត​មណ្ឌល​គិរី ៖ យុវតី​ម្នាក់ត្រូវ​​បាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​ និង​ប​ញ្ជួ​នឱ្យ ​​​ក្រុម​គ្រួសារ​វិញ ក្រោយ​ពេល​ទ​ទូល​បាន​ពាក្យបណ្តឹង​ ពី​គ្រួសារ​ តាម​រយៈ​ស្នងការដ្ឋាន ​នគរបាល​ រាជធានី​ភ្នំពេញ អំពី​ករណី​ពង្រត់​គ្នា។​ ​ការ​ឃាត់ខ្លួន​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​២០​ កុ​ម្ភៈ ២០១៦ នៅ​ក្រុង​សែន​មនោ​រម្យ​ ។​

លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត​ បានឱ្យ​​ដឹង​ នៅ​ព្រឹក​ថ្ងៃ​២១ ​កុ​ម្ភៈ ​នេះ​ថា ​​ក្មេង​ស្រី​​ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ម្នាក់​​នេះ​ ​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ​​​រាជ​ធានី​ភ្នំពេញ ​។ លោក​​​​បន្ត​ថា ដោយ​មាន​ពាក្យបណ្តឹង​ ករណី​ពង្រត់​គ្នា​តាម​រយៈការិយាល័យ បទ​ល្មើស​​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស​ រាជធានី​ភ្នំពេញ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ​កំណត់​បាន​ភិនភាគ​ យុវតី​ខាងលើ​ និង​បាន​ឃាត់ខ្លួន​ យក​មក​សួរនាំ​ នៅ​ស្នងការដ្ឋានខេត្ត​ ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ យុវតី​ខាងលើ​​រូបនេះ​​ បាន​​ឆ្លើយ​​ថា ​​នាង​​​​បាន​ពង្រត់​គ្នា​ ជាមួយ​សង្សារ​ ឈ្មោះ​ ឃី សុខុម អាយុ​១៨​ឆ្នាំ ហើយ​សង្សារ​នាង​​ បាន​ឱ្យ​​នាង​ធ្វើ​ដំណើរ ​មក​ខេត្តមណ្ឌលគិរី​មុន​ ហើយ​រូបគេ ​​នឹង​​មក​តាមក្រោយ​ ៕

សូម​​បញ្ជាក់​​ថា​ យុវតី​រូប​នេះ​ បាន​ចាក​ចេញពីផ្ទះ ​តាំងពី​ថ្ងៃ​ទី​១០ ​កុ​ម្ភៈ ​២០១៦ ​​ហើយ​សមត្ថកិច្ច​​ ក៏​ប្រគល់យុវតី​ខាងលើ​ ជួន​ក្រុម​គ្រួសារ​វិញ ចំណែក​ឈ្មោះ ​ឃី សុខុម ​​សង្ស័យ​​ដឹងខ្លួន​មុន ​បាន​​​រត់​គេចខ្លួន​ ​៕​​



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម