ប្រចណ្ឌ័ប្រពន្ធ ជាមួយអ្នកជិតខាង កាប់ប្រពន្ធរបួស រួចអាក ខ្លួនឯង

 
 

បន្ទាយមានជ័យ៖ នៅម៉ោង៣និង១៥នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចដីថ្មី ភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីប្រចណ័្ឌប្រពន្ធ ជាមួយអ្នកជិតខាង កាប់ប្រពន្ធរបួស ជាច្រើនកាំបិត រួចបុរសជាប្តីយកកាំបិត អាករខ្លួនឯង តាមក្រោយ។

ជនបង្កជាប្តីឈ្មោះ សុខ សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ និងប្រពន្ធរងគ្រោះមានឈ្មោះ ឡុង ចាន់ធី អាយុ៤៤ឆ្នាំ  មានមុខរបរជាកម្មករ។

លោក បោន សីហា អធិការរងនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមការស្រាវជ្រាវ ការសួរនាំកូនចុង និងអ្នកជិតខាង ជម្លោះពាក្យក្លាយជាអំពើហឹង្សានេះគឺផ្តើមចេញពីភ្លើងប្រចណ្ឌ័។

បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនជនទាំង២ទៅសង្គ្រោះសិន ព្រោះរបួសធ្ងន់ធ្ងរពេក។ ពេលនេះសមត្ថកិច្ច កំពុងបញ្ជូនស្រ្តីរងគ្រោះ ជាប្រពន្ធ និងប្តីទៅសង្គ្រោះនៅមន្ទរីពេទ្យ បង្អែកដីថ្មី ក្រុងប៉ោយប៉ែត។





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម