ឡិចស៊ីស RX ៣០០ ដឹកឈើគ្រញូង ត្រូវសមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង ចាប់បាន
កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចរដ្ឋបាល ព្រៃឈើខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ក្រាបចាប់បាន រថយន្ត ឡិចស៊ីស មួយគ្រឿងបង្កប់ដឹកឈើ គ្រញូងចំនួន៩១ដុំ ស្មើនឹង២៦៣ គីឡូក្រាម ស្មើ០,២១៩ម៉ែត្រគូប ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ។
សមត្ថនគរបាលបានអោយដឹងថា មុនពេលបង្ក្រាប បានរថយន្តខាងលើនេះ ដោយបានទទួលសេចក្តីរាយការណ៍ពីខេត្តពោធិសាត់ ថាមានរថយន្តបានធ្វើសដកម្មភាព បង្កប់ដឹកឈើគ្រញូងឆ្ពោះ ទៅរាជធានីភ្នំពេញ ពេលទទួលបានសេចក្តី រាយការណ៍ក៍បានដាក់ ផែនការចុះបង្ក្រាប ។
ពេលរថយន្តខាងលើបានមក ដល់ចំណុចព្រលាន យន្តហោះខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានប្រទះឃើញ រថយន្តខាងលើបានដេញ រហូតមកដល់ចំណុចស្ទឹងជ្រៃបាក់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទើបបង្រ្កាបឃាត់ចាប់បាន ។ រថយន្តបង្កប់ដឹកឈើគ្រញូងខាងលើនេះ ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-0678 បើកបរដោយឈ្មោះ អ៊ុក ខេមរា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង-ខេត្តពោធិសាត់ និងមានមនុស្ស ២នាក់ទៀត ជាអ្នករួមដំណើរ ។
បច្ចុប្បន្នរថយន្ត និងឈើគ្រញូងបង្ក្រាប បានត្រូវបញ្ជូនទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ចំណែកអ្នកបើកបរបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងរងចាំដោះស្រាយ ចាត់ការតាមនិតិវិធីច្បាប់ ដោយឡែកអ្នករួមដំណើរ២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!