គ្រោះថ្នាក់ចរាចរណ៍ ២ករណី នៅក្នុងស្រុករលាប្អៀរ ស្លាប់១ និងរបួស៣នាក់
កំពង់ឆ្នាំង៖ យ៉ាងហោចណាស់ មានបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងមនុស្សប្រុស ស្រីក្មេងចាស់ ៣នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ក្នុង ២កណីផ្សេងគ្នា លើទឹកដីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់ចរាចរណ៍ ទី១ រថយន្តហ៊ីយ៉ាន់ដាយ ចំណុះ១តោនកន្លះ បើកបុកម៉ូតូបណ្ដាល ឲ្យបុរសម្នាក់ស្លាប់បាត់បង់ ជីវិត រួចព្យាយាមបើករត់គេច តែត្រូវរេចង្កូតក្រឡាប់ ផ្ងាជើងខ្លួនឯង។
អធិការរងនគរបាល ស្រុករលាប្អៀរ ទទួលផ្នែកចរាចរណ៍ លោកអនុសេនីយ៍ឯក សៀង រុន បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខាងមុខផ្ទះឈ្មោះ ជូ រ៉េន ចន្លោះគីឡូម៉ែត្រលេខ៨៣ និងលេខ៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក សៀង រុន បន្តថា រថយន្តហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ សៀមរាប 2A 5451 បើកបរទិសដៅកំពង់ឆ្នាំង ទៅភ្នំពេញដល់កន្លែងកើតហេតុ បានបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យបុរស អ្នកជិះម៉ូតូឈ្មោះ ព្រំ វុទ្ធិ ភេទប្រុស អាយុ៤៤ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិឃុំកើតហេតុ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ អ្នកបើកបររថយន្ត ខណៈឃើញ ដូច្នេះបានបន្ថែមល្បឿនបើកព្យយាម រត់គេច បានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ រថយន្តរ៉េរួច ក្រឡាប់ខ្លួនឯងផ្ងាជើង នៅភូមិក្បាលថ្នល់ឃុំសែប។
អ្នកបើកបរឈ្មោះ ថៃ ឆាយគី ភេទប្រុស រស់នៅភូមិទី៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងម្នាក់ទៀតជា កម្មករ ឈ្មោះឡាវ សារៀង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ខេត្តតាកែវ ត្រូវបានសមត្ថកិច្ច នគរបាលឃាត់ខ្លួន។
ដោយឡែកករណី គ្រោះថ្នាក់ចរាចរណ៍ទី២ កើតឡើងនៅវេលា ម៉ោង៩និង៣០នាទី យប់ថ្ងៃទី២២ ខែកុម្ភៈ ដោយរម៉កដឹកផ្លែឪឡឹក បុករថយន្តក្រុង ពីក្រោយនៅចំណុចទំនាប ក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ហេតុនេះបណ្ដាលឲ្យ អ្នកបើកបរម៉ូតូអូសរម៉ក ជាឪពុកនិងកូនៗ ប្រុសស្រី២នាក់ រងបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ ចំណែករថយន្តក្រុង បន្តដំណើរទៅបាត់ស្រមោល៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!